អតិថិជន Samsung ចាប់ផ្ដើមត្អូញត្អែរថា អេក្រង់ S8 បង្ហាញរូបមានសភាពក្រហមប្រឿងៗ
ក្រុមហ៊ុន Samsung បានចាប់ផ្ដើមចែកចាយលក់រាល់ Galaxy S8 និង S8+ ដែលបានដាក់ឱ្យកុម្ម៉ង់ទិញកន្លងទៅ នៅលើទីផ្សារកូរ៉េខាងត្បូង ដែលជាទឹកដីកំណើតខ្លួន។ S8 ទាំងពីរម៉ូដែល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការឌីហ្សាញរូបរាង ពិសេសគឺនៅលើអេក្រង់លាតសន្ធឹងពេញផ្ទៃមុខ ស្ទើរគ្មានគែមតែម្ដង។ យ៉ាងណា ដំណើរការចែកចាយលក់ អាចមិនទាន់ធ្វើទៅបានរលូន តាមការរំពឹងទុកពីក្រុមហ៊ុននៅឡើយ ដោយសារ អតិថិជនចាប់ផ្ដើមត្អូញត្អែរពីបញ្ហាអេក្រង់។