Flex 11 Chromebook របស់ Lenovo ជាកុំព្យូទ័រ 2-in-1 អាចបត់បាន ៣៦០ដឺក្រេ ធ្លាក់មិនចេះខូច Keyboard មិនចូលទឹក តម្លៃល្មមទិញប្រើតែ $279
ក្រុមហ៊ុន Lenovo បានបន្ថែមកុំព្យូទ័រប្រភេទ Chromebook ទៅក្នុងត្រកូល Lenovo Flex គឺ Flex 11 Chromebook ដែលភ្ជាប់មកជាមួយអេក្រង់ទំហំ ១១,៦អ៊ីញ។ អេក្រង់ ១១,៦អ៊ីញនៅលើ Lenovo Flex 11 Chromebook អាចបង្ហាញ resolution កម្រិត 1366x768px ហើយបំពាក់ដោយអង្គប្រតិបត្តិ Quad-Core ល្បឿន 2.1GHz។