យន្តហោះអគ្គិសនីដំបូងលើលោក អាចហោះ និងចុះចតក្នុងទម្រង់បញ្ឈរមួយកន្លែងដោយមិនបាច់រត់ចម្ងាយ Lilium Jet (Video)
ក្រុមហ៊ុន Lilium នៅសប្ដាហ៍នេះ បានទទួលជោគជ័យក្នុងការសាកល្បងយន្តហោះប្រើអគ្គិសនីដំបូងរបស់ខ្លួន និងមុនគេលើលោក ដែលជាយន្តហោះមានសមត្ថភាពអាចចាប់ហោះហើរ និងចុះចតក្នុងទម្រង់បញ្ឈរនៅនឹងកន្លែង ពោលគឺមិនចាំបាច់រត់ចម្ងាយ ដើម្បីបង្ហើប ឬបន្ទាបគ្នាម្ដងបន្តិចៗដូចយន្តហោះទូទៅឡើយ។ សូមទស្សនាវីដេអូធ្វើតេស្តដូចខាងក្រោម៖
https://youtu.be/ohig71bwRUE
Lilium Jet គឺជាយន្តហោះខ្នាតតូច ដំណើរការបានដោយប្រើអគ្គិសនីសុទ្ធសាធ និងអាចហោះបានក្នុងចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ។ បច្ចុប្បន្នក្រុមហ៊ុន Lilium កំពុងអភិវឌ្ឍយន្តហោះខ្នាតធំជាងនេះ ជាយន្តហោះមាន ៥កៅអី ឌីហ្សាញសម្រាប់បំពេញវិស័យដឹកជញ្ជូន ពោលគឺតាកស៊ីផ្លូវអាកាស។
សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Lilium លោក Daniel Wiegand បានលើកឡើងថា លោកសម្លឹង Lilium Jet ហោះទៅលើមេឃ ហើយបំពេញមុខងារហោះហើរ យ៉ាងប៉ិនប្រសព្វដូច្នេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីក្រុមដ៏អស្ចារ្យដែលអាចធ្វើវាបាន។ ក្រុមហ៊ុនបានខិតខំរកដំណោះស្រាយក្នុងការផលិតម៉ាស៊ីនមានសមត្ថភាព ជាអ្វីដែលក្រុមការងារបានឌីហ្សាញស្របតាមស្តង់ដារបច្ចេកទេស៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Lilium