គម្រោងខុនដូទំនើបរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មខ្មែរនៅកណ្តាលទីក្រុងភ្នំពេញនឹងលេចរូបរាងនៅ ឆ្នាំ២០២០​



ទីក្រុងភ្នំពេញនឹងមានចម្រុះទៅដោយ​អគាខ្ពស់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះ។ហើយនៅក្នុង រយៈពេល 3 ឆ្នាំខាងមុខទៀតនឹងមានវត្តមាននៃអគារខ្ពស់ស្កឹមស្កៃដ៏ប្រណិតប្លែកពីគេនៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះនឹងទីតាំងនៅក្នុងតំបន់ទួលគោកដែលជាតំបន់មានភាពពេញនិយម និងមានភាពរីកចម្រើន​ជឿនលឿនបំផុតមួយផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងទីក្រុង។​ គម្រោងអភិវឌ្ឍន៍នេះគឺបានទទួលខុសត្រូវដោយក្រុមហ៊ុនសាងសង់របស់កម្ពុជា Parkway Investment Co., Ltd សហការគ្នាជាមួយនឹងក្រុមហ៊ុនចិន Nantong City Daxin Enginnering (Cambodia) Co., Ltd ដើម្បីនាំយកមកនូវស្ថាប្យកម្មខ្មែរ​រួមផ្សំគ្នាជាមួយនឹងខុនដូលក្ខណៈទំនើប និងដំបូងបង្អស់នៅកម្ពុជា ទីតាំងរបស់គម្រោងថ្មីនេះនឹងត្រូវស្ថិតនៅតាមបណ្តោយផ្លូវ 273 ដែលស្ថិតនៅជិតទៅនឹងព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម(CBD) ធនាគារ សាលារៀនជាតិ និងអន្តរជាតិ និងអាជីវកម្មជាច្រើន។ លោក សួ សុខថេង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Parkway Investment បានឱ្យដឹងថា ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ លើផ្នែកអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងលំនៅដ្ឋានក្រុមហ៊ុននេះបានសាងសង់គម្រោងធំជាច្រើនដែលរួមមានគម្រោង Parkway Square និងបុរីរិទ្ធិ។ ហើយបច្ចុប្បន្ននេះ យើងបានសម្រេចចិត្តចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍គម្រោងខុនដូឲ្យប្លែកពីគេមួយនៅទួលគោកក្នុងទីក្រុងភ្នំពេញ។ លោកសុខថេងបានបន្ថែមទៀតថាគម្រោងនេះនឹងអភិវឌ្ឍន៍ជាអគារចំនួន៣ផ្សេងគ្នាដែលអគារទី១មាន25ជាន់អគារទី ២មាន29ជាន់ និងអគារទី៣មាន35ជាន់។ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន ១,៥០០ យូនីត ក្នុងនោះយូនីតនីមួយៗមានទំហំចាប់ពី ៤៥​ ម៉ែត្រការ៉េ ទៅ ១៣៥ម៉ែត្រការ៉េ។ លោកសុខថេងបាននិយាយថា​ “សម្រាប់ការវិនិយោគខុនដូថ្មីនេះគឺមិនមែនក្នុងរយៈពេលខ្លីនោះទេប៉ុន្តែនេះជាការវិនិយោគក្នុងរយៈពេលវែង។” លោក សុខថេងក៏បានលើកឡើងផងដែរថា “​យើងកំណត់គោលដៅលើអតិថិជនដែលមានជីវភាពមធ្យមដែលបានកំពុងកើនឡើងយ៉ាងច្រើននៅក្នុងប្រទេស។ អ្នកទាំងនេះទទួលបានប្រាក់ចំណូលកើនឡើង ហើយលក្ខណៈបែបនេះនឹងជម្រុញឲ្យជីវភាពពួកគេកាន់តែប្រសើរឡើង។ ម្យ៉ាងទៀតជាមួយនឹងចំនួនប្រជាជនដែលកើនឡើងយ៉ាងរហ័សនៅក្នុងទីក្រុង យើងជឿជាក់ថាប្រជាជននឹងជ្រើសរើស យកជីវិតមួយដែលជាការរស់នៅកណ្តាលទីក្រុង។ ការរស់នៅក្នុងទីក្រុងពួកគេអាចសន្សំពេលវេលាក្នុង ការធ្វើដំណើរ ទៅ​ និងមកពីកន្លែងការងារ ដោយសារតែអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយនេះក៏នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងបានផងដែរ។ ដោយសារមានការសហប្រតិបត្តិការនិងការគាំទ្រពីអ្នកជំនាញដែលជាដៃគូមកពីប្រទេសចិនដែលមានជំនាញវិជ្ជាជីវៈផ្នែកវិស្វកម្ម និងមានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យសំណង់នៅក្នុងប្រទេសចិន។ លោកសុខថេងលើកឡើងថា “យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំ យកការអភិវឌ្ឍន៍មួយដែលមានលក្ខណៈឥតខ្ចោះតែមួយគត់សម្រាប់ជាបទពិសោធន៍ថ្មីដល់អតិថិជន នូវបរិបទជីវិតថ្មី ជាមួយនឹងមានផាសុខភាព និងប្រណិតភាព។ លោក សុខថេង បាននិយាយថា “ការអភិវឌ្ឍក៏នឹងផ្តោតសំខាន់លើអត្ថប្រយោជន៍កាន់តែច្រើនផ្សេងទៀតសម្រាប់ការរស់នៅ ដែលចាប់ពីជាន់ទី១ទៅជាន់បន្ទាប់ទៀតនឹងត្រូវបង្កើតជាកន្លែងទូទៅលក្ខណៈធម្មជាតិសម្រាប់ការកម្សាន្ត និងសម្រាកលំហែកាយ ហើយក៏មានកន្លែងសេវាកម្មផ្សេងទៀតដូចជា៖ កន្លែងហាត់កីឡា និងអាងហែលទឹកធំទូលាយ។ ចំណែកនៅជាន់ផ្ទាល់ដីក៏មានផ្សារទិញឥវ៉ាន់ ភោជនីដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ។” លោកសុខថេង បន្ថែមទៀតថា “គម្រោងនេះមានគោលបំណងចង់ទាក់ទាញអ្នកទិញទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ នៅក្នុងគម្រោងនេះក៏នឹងមានជាសាលារៀនមួយសម្រាប់ការសិក្សារបស់កុមារដែលបានរស់នៅក្នុងគម្រោង។ គម្រោងបានធ្វើពិធីសម្ពោធដាក់ដំណើរការសាងសង់កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2016 ហើយបានកំណត់លើសាងសង់ឲ្យបញ្ចប់ត្រឹមឆ្នាំ២០២០។ យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងរៀ​បចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឆ្នាំមុនមានទឹកប្រាក់ប្រហែល ៨ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃសំណង់ទាំងនោះជាអគារពាណិជ្ជកម្ម ធំៗអគារការិយាល័យ ផ្សារទំនើប រោងចក្រ និងខុនដូរ។ សូមជម្រាបផងដែរថាបច្ចុប្បន្ននេះប្រទេសកសម្ពុជាបានផ្លាស់ប្តូរស្ថានភាពរបស់ខ្លួនពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ហើយរំពឹងថានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន 1,200ដុល្លារអាមេរិកនៅក្នុងឆ្នាំ 2015 និងបានកើនទៅដល់ 1,307 ដុល្លារអាមេរិកកាលពីឆ្នាំ ២០១៦។ ព័ត៌មាន​លម្អិត​សូម​អាន​ realestate.com.kh
X
5s