ប្រុងប្រយ័ត្ន Smartphone ១០ម៉ូដែលនេះផ្ទុកសារជាតិវិទ្យុសកម្មខ្លាំងណាស់ (មាន Video)
អ្នកជំនាញផ្នែកសុខភាពបានទទួលស្គាល់អំពីហានិភ័យយ៉ាងធ្ងន់ធ្ងរនៃវិទ្យុសកម្មទូរស័ព្ទដៃ ហើយរបាយការណ៍ចេញពីអង្គការសុខភាពពិភពលោកបានអះអាងថា មនុស្សជាច្រើនកំពុងមានការសង្ស័យអំពីផលប៉ះពាល់សុខភាពដោយសារបច្ចេកវិទ្យាឥតខ្សែ (wireless)។ វិទ្យុសកម្មកំពុងស្ថិតក្នុងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស រហូតអាចប្រឈមជំងឺមហារីកខ្ពស់។
ការសិក្សាជាច្រើនបង្ហាញថា ដំណើរវិវត្តន៍សរីរាង្គរបស់ក្មេង គឺមានកម្រិតទាបជាងដង់ស៊ីតេឆ្អឹងលលាដ៍ក្បាល ទម្ងន់ខ្លួនស្រាល និងប្រព័ន្ធគ្រប់គ្រងឈាមក្នុងខួរក្បាលទន់ខ្សោយ ធ្វើឱ្យកុមារងាយរងគ្រោះថ្នាក់ដោយសារឥទ្ធិពលនៃវិទ្យុសកម្មទូរស័ព្ទ។ ដូច្នេះក្មេងៗ ងាយរងផលប៉ះពាល់ជាងមនុស្សធំ តែទាំងពីរវ័យក៏ត្រូវទប់ស្កាត់ទាំងអស់ដែរ។ https://youtu.be/Q0o3Ci71W6U ផ្អែកតាមការធ្វើតេស្តរបស់គណៈកម្មការគមនាគមន៍សហព័ន្ធឱ្យដឹងថា កម្រិតវិទ្យុសកម្មឡើងខ្ពស់លើទូរស័ព្ទគឺអាស្រ័យលើក្រុមបញ្ជូន (transmission band) ដែលទូរស័ព្ទខ្លះអាចប្រើ band ច្រើនខណៈពេលកំពុងសន្ទនាតាមទូរស័ព្ទ។ តាមរយៈនេះ នឹងធ្វើឱ្យទូរស័ព្ទមានវិទ្យុសកម្មខ្ពស់ជាងការប្រើប្រាស់ធម្មតា។
គណៈកម្មការសហព័ន្ធផ្នែកទំនាក់ទំនង FCC របស់អាមេរិកបានកំណត់ហៅការសាយភាយសារធាតុវិទ្យុសកម្មទូរស័ព្ទថា ជាអត្រាសូបយកជាក់លាក់ SAR ដែលមានខ្នាត វ៉ាត់ក្នុងមួយគីឡូក្រាម (W/kg) ហើយមានកម្រិតគ្រោះថ្នាក់ខ្ពស់បំផុតនៅតម្លៃ 1.6W/kg។ ចំណែកច្បាប់និយតកម្មរបស់កាណាដា និងនៅអឺរ៉ុបគឺបានកំណត់យក 2.0W/kg។ តាមតារាងចំណាត់ថ្នាក់ទូរស័ព្ទដែលមានវិទ្យុសកម្មខ្ពស់បំផុត និងទាបបំផុតចេញផ្សាយដោយ cellphones.procon.org បង្ហាញថា Motorola Droid Maxx និង Motorola Droid Ultra ដែលប្រើប្រាស់សេវាទូរស័ព្ទ Verizon គឺជាស្មាតហ្វូនដែលមានវិទ្យុសកម្មខ្ពស់បំផុតមានតម្លៃ 1.54W/kg ហើយទូរស័ព្ទដែលមានវិទ្យុសកម្មទាបជាងគេក៏ជារបស់ Motorola ដែរ ចំនួនពីរម៉ូដែលគឺ Motorola v.101 និង Motorola V.100 មានតម្លៃ 0.14W/kg។
ខាងក្រោមនេះ គឺជាទូរស័ព្ទចំនួន ១០ម៉ូដែលដែលគេហទំព័រ davidwolfe ស្រាវជ្រាវឃើញថាមានកម្រិតវិទ្យុសកម្មខ្ពស់បំផុត (រាប់ពីលើចុះក្រោម) ៖ ១) Motorola Droid Maxx 1.54 Verizon ២) Motorola Droid Ultra 1.54 Verizon ៣) Alcatel One Touch Evolve 1.49 T-Mobile ៤) Huawei Vitria 1.49 Metro PCS ៥) Kyocera Hydro Edge 1.48 Sprint ៦) Kyocera Kona 1.45 Sprint ៧) Kyocera Hydro XTRM 1.44 Metro PCS ៨) BlackBerry Z10 1.42 Verizon ៩) BlackBerry Z30 1.41 Verizon ១០) ZTE Source 1.41 Cricket ខាងក្រោមនេះ គឺជាទូរស័ព្ទចំនួន ១០ម៉ូដែលដែលគេហទំព័រ davidwolfe ស្រាវជ្រាវឃើញថាមានកម្រិតវិទ្យុសកម្មទាបបំផុតដែលអ្នកអាចពិចារណាទិញប្រើបាន ៖ ១) Verkool Vortext RS90 0.18 Unlocked ២) Samsung Galaxy Note 0.19 T-Mobile ៣) ZTE Nubia 5 0.225 Unlocked ៤) Samsung Galaxy Note 2 0.28 Verizon ៥) Samsung Galaxy Mega 0.321 AT&T ៦) Kyocera Dura XT 0.328 Sprint ៧) Pantech Discover 0.35 AT&T ៨) Samsung Galaxy Beam 0.36 Unlocked ៩) Samsung Galaxy Stratosphere II 0.37 Verizon ១០) Pantech Swift 0.386 AT&T ចុះប្រិយមិត្តតើក្នុងចំណោមស្មាតហ្វូនរៀបរាប់ខាងលើ មានប៉ះម៉ូដែលណាដែលអ្នកកំពុងប្រើឬអត់? ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ davidwolfe