​ ZenFone Zoom S កំពូល​ស្មាតហ្វូន​​រាងស្តើង ស្រាល កាមេរ៉ា​ភ្លោះ និង​ថ្ម​ ៥០០០​មី​លី​អាំ​ពែរ​ជិត​មក​ដល់​ខ្មែរ​ហើយ!​



​ ZenFone Zoom S គឺ​ជា​​កំពូល​ទូរស័ព្ទដៃ​ទំនើប​ដែលមាន​រាងស្តើង ស្រាល កាមេរ៉ា​ភ្លោះ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា SuperPixel ដែល​អាច​ថត​ពង្រីក​បាន​ទំហំ​12X និង​មាន​ថ្ម​រហូតដល់​ទៅ​៥០០០​មី​លី​អាំ​ពែរ​។​ ​គន្លឹះ​សំខាន់​ •​ ​បច្ចេកវិទ្យា SuperPixel មាន​រំញោច​ឆ្លើយតប​ពន្លឺ​ខ្លាំង​ជាង Iphone 7 Plus ២​ដង​ដែល​អាច​ផ្តោត​យក​រូបភាព​បាន​យ៉ាង​លឿន និង​ផ្តិត​យក​រូបភាព​ពេល​ខ្សោយ​ពន្លឺ​បាន​យ៉ាងច្បាស់​។​ •​ ​ការចាប់យក​រូបភាព​ពី​ចម្ងាយ​ឆ្ងាយ​ជាង​មុន​១២​ដង ដោយ​ភ្នែក​កាមេរ៉ា​ខ្លាំង​ជាង​ធម្មតា​2.3​ដង គឺជា​កត្តា​ចំបង​សម្រាប់​ការចាប់យក​រូបភាព​Portraits បាន​យ៉ាងច្បាស់​។​ •​ ​ទំហំ​ថ្ម​ធំ​មិន​នឹកស្មាន​ដល់​ដែលមាន​ទំហំ​ដល់​ទៅ ៥០០០​មី​លី​អាំ​ពែរ ដែល​អនុញ្ញាតអោយ​យើង​ថត​វីដេអូ​កំរិត 4K UHD​បាន​រហូតដល់​ទៅ 6.4​ម៉ោង​ឯណោះ​។​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ កន្លង​ទៅ​ ​ក្រុមហ៊ុន ASUS បានប្រកាស​ជា​ផ្លូវ​ការណ៍​នូវ​​ផលិតផល​ដ៏​ទំនើប គឺ​កំពូល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល ZenFone Zoom S ដែលជា​ប្រភេទ​ទូរស័ព្ទ​ទំហំ 5.5​អ៊ីង មាន​រាងស្តើង និង​ស្រាល​ជាងគេ​បំផុត ផ្គួប​ផ្សំ​ជាមួយ​ថ្ម​យក្ស​ទំហំ​5000​មី​លី​អាំ​ពែរ ព្រមទាំង​មាន​កាមេរ៉ា​ភ្លោះ​សម្រាប់​ការថតរូប​ប្រកបដោយ​ភាព​ឥតខ្ចោះ​មិន​នឹកស្មាន​ដល់​​។​ ​កាមេរ៉ា​ភ្លោះ​របស់​ZenFone Zoom S​អាច​ពង្រីក​មុំ​បាន​ទូលាយ​និង​មាន​ឡែ​ន​រហូតដល់ 25​មី​លី​ម៉ែត្រ រួមទាំង​កំរិត​aperture​ល្អ​បំផុត​ត្រឹម f/1.7​តែប៉ុណ្ណោះ​។ ទូរស័ព្ទ​នេះ​បំពាក់​ដោយ​កាមេរ៉ា​SONY IMX362 (12MP)​ទំហំ​1.4µm pixels (​ទំហំ​1/2.55​ក្នុង​សេន​ស័​រ​) និង​កាមេរ៉ា​មួយទៀត​ទំហំ 12MP​ប្រវែង 59MM ជាមួយនឹង ការពង្រីក​និង​បង្រួម​ចម្ងាយ​ដែលមាន​មេគុណ​ដល់​ទៅ​2.3​ដង ស្មើនឹង​១២​ដង​នៃ​កំរិត​ហ្សូ​ម​ធម្មតា​។​ ​វត្តមាន​ចំនុច​ពិសេស​ខាងលើនេះ​ជា​អត្ថប្រយោជន៍​មួយ​ដែល​ធ្វើអោយ ZenFone Zoom S​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់​មិន​ថា​នៅ​ចម្ងាយ​ឆ្ងាយ​បែបណា​នោះទេ​។ បច្ចេកវិទ្យា​SuperPixel ជំ​រុញអោយ​កាមេរ៉ា​របស់​ASUS​ចាប់យក​រូបភាព​បាន​យ៉ាង​លឿន និង​ច្បាស់​នៅពេល​យប់ ឬ​ពេល​ខ្សោយ​ពន្លឺ ដោយ​ធ្វើការ​រួមបញ្ចូល​រវាង​ផ្នែក​Hardware និង​Software​ដើម្បី​ផ្តល់​ពន្លឺ​អោយបាន​គ្រប់គ្រាន់ លើសពី​ពន្លឺ​របស់ Apple® iPhone® 7 Plus 2.5​ដង និង​លើសពី​កាមេរ៉ា​របស់​ទូរស័ព្ទដៃ​ទំនើប​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​ចំនួន 10​ដង​។​ ZenFone Zoom S ផ្ទុក​ថ្ម​៥០០០​មី​លី​អាំ​ពែរ​ដែលជា​ទំហំ​១​ធំ​ជាង​ទំហំ​ថ្ម​ទូទៅ​នៃ​កំពូល​ទូរស័ព្ទដៃ​ទំនើប​ទាំងអស់​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទូរស័ព្ទ​នេះ​បាន​បំពាក់​ជាមួយនឹង​ប្រភេទ​CPU​ពិសេស​ប្រភេទ Qualcomm® Snapdragon™ 625 14nm processor ដែលជា​ដៃគូ​ពិសេស​សម្រាប់​រក្សា​ថ្ម​អោយប្រើ​បាន​រហូតដល់​ទៅ​6.4​ម៉ោង​ក្នុង​ការថត​វីដេអូ​ទំហំ 4K UHD និង​អាច​Stand by​បាន​រហូតដល់​ទៅ ៤២​ថ្ងៃ​ថែម​ទៀតផង​។ បន្ថែម​ពីនេះ​ទៀត ZenFone Zoom S មាន​តួនាទី​ធ្វើជា Power bank​ដើម្បី​សាក​ថ្ម​អោយ​ទូរស័ព្ទ​ដ៏​ទៃ​។ បើទោះបីជា​ថ្ម​ផ្ទុក​ថាមពល​ធំ​ក៏ដោយ ទូរស័ព្ទ​នេះ​នៅតែ​រក្សា​រាងស្តើង​ប្រវែង 7.9mm ព័ទ្ធជុំវិញ​ដោយ​លោហៈធាតុ​ពិសេស និង​មាន​ទំងន់​ត្រឹមតែ 170​ក្រាម​ប៉ុណ្ណោះ​ចំពោះ​អេក្រង់ 5.5​អ៊ីង​។​ ​ ផលិតឡើង​ដើម្បី​ការថតរូប​មាន​ភាព​ឥតខ្ចោះ​ ZenFone Zoom S គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​កាមេរ៉ា​ខ្លាំងក្លា​គ្មាន​គូរ​ប្រៀប​ប្រចាំ​ជំនាន់​។ ចំណុចខ្លាំង​ទាំងនោះ​រួមមាន​៖ ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​(Dual-camera system) — រាល់​កាមេរ៉ា​ទាំងអស់​របស់​ZenFone​ជំនា​ន់ទី​៣​សុទ្ធតែ​ត្រូវបាន​បំពាក់​ដោយ SuperPixel Camera សម្រាប់​បរិយាកាស​ខ្សោយ​ពន្លឺ ដែលមាន​ទំហំ​១២​មេកា​ភិ​ច​សែ​ល និង​អាច​ហ្ស៊ូ​ម​បាន​១២​ដង បាន​ចង្ងាយ​ឆ្ងាយ​ជាង​មុន​2.3​ដង​ជាមួយនឹង​ប្រវែង ៥៩​មី​លី​ម៉ែត្រ​ឯណោះ​។ តួនាទី​សំខាន់​របស់​បច្ចេកវិទ្យា​នេះ គឺអាច​ថតរូប​ភាព​កៀក​ជាមួយ​កាមេរ៉ា​បំផុត​ចំងាយ ១០​សង់ទីម៉ែត្រ​។ អត្ថប្រយោជន៍​សំខាន់​របស់​កាមេរ៉ា​ភ្លោះ​ផងដែរ គឺ​ដើម្បី​ផ្លាស់ប្តូរ​តួនាទី​របស់​ឡែ​ន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​រូបភាព និង​បរិយាកាស​។ ​កាមេរ៉ា​ASUS SuperPixel — ZenFone Zoom S ត្រូវបាន​បំពាក់​ដោយ ASUS SuperPixel ដែល​អាច​ចាប់យក​រូបភាព​យ៉ាង​លឿន និង​ច្បាស់​បំផុត​នៅពេល​យប់ ឬ​នៅពេលដែល​បរិយាកាស​ខ្សោយ​ពន្លឺ​។ SuperPixel ផ្សំ​ឡើង​ពី​ធាតុ​ផ្សំ​៣​ប្រភេទ​៖ •​ ទំហំ​ភិ​ច​សែ​ល​ធំ 1.4-micron — ទំហំ​ភិ​ច​សែ​ល​កាន់តែ​ធំ​នោះ​កាមេរ៉ា​នឹង​ធន់​នឹង​ពន្លឺ ព្រមទាំង​ផ្តិច​យក​រូបភាព​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​ផងដែរ ព្រោះថា ZenFone Zoom S ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​ប្រភេទ Sony IMX362 ដែលមាន​ទំហំ 1.4 microns (µm) ស្មើនឹង 1/2.55​អ៊ីង​ដែលជា sensors ទំហំ​ធំជាងគេ​បំផុត​។​ •​ ​ទំហំ​ឡែ​ន f/1.7 aperture — ទំហំ​ឡែ​ន​នេះ​កាន់តែ​តូច​នោះ​កាមេរ៉ា​របស់លោក​អ្នក​រឹតតែ​ច្បាស់​។ ដូចគ្នានេះដែរ​ទូរស័ព្ទ​នេះ​មាន aperture​តូច​បំផុត​ដែល​អនុញ្ញាតអោយ​អ្នក​ថតរូប​បាន​ច្បាស់​បំផុត​។​ •​ ​បច្ចេកវិទ្យា ASUS SuperPixel — ធាតុ​ផ្សំ​នៃ ASUS SuperPixel ជំនាន់​ថ្មី និង​កម្មវិធី​ជំនួយ​ដែល​ត្រូវបាន​គេ​ហៅថា “image digital-signal-processing” ហើយ​កម្មវិធី​នេះ​ថ្លឹងថ្លែង​ពន្លឺ​ល្អ​ជាង​មុន​៤​ដង ដែលមាន​កំរិត ISO ផងដែរ​។​ High-resolution SuperPixel selfies — ZenFone Zoom S មាន​ទំហំ​រេ​សូ​លុយ​ស៊ិន​ធំ ជាមួយនឹង​កាមេរ៉ា​ប្រភេទ SONY IMX 214 13MP ដែលមាន​ឡែ​ន f/2.0 aperture បូក​បញ្ចូល​ជាមួយ​បច្ចេកវិទ្យា​ASUS SuperPixel ទៀត​នោះ វា​ធ្វើអោយ​កាមេរ៉ា​ខាងមុខ​របស់​យើង​អាច​ថតរូប​សែ​ល​ហ្វី​បាន​យ៉ាងច្បាស់​ដូច​ធម្មជាតិ​ពិតៗ​ផងដែរ​។ ​បច្ចេកវិទ្យា ASUS 0.03s TriTech+ autofocus — ZenFone Zoom S បាន​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា​ម្យ៉ាង​ដែលមាន​ឈ្មោះថា ASUS TriTech+™ និង​បច្ចេកវិទ្យា Dual Pixel PDAF ដែលជា​បច្ចេកវិទ្យា​ដ៏​សំខាន់បំផុត​ក្នុង​ការថត​រូបភាព​អោយ​លឿន​បំផុត​ត្រឹម​0.03​វិនាទី និង​ចាប់យក​រូបភាព​បាន​លឿន​បំផុត​ផងដែរ​។ •​ ​Dual Pixel PDAF — ភិ​ច​សែ​ល​នីមួយៗ​នៅលើ​សេន​ស័​រ​គឺ​ត្រូវបាន​បែងចែក​ពីគ្នា​ជា​២​ផ្នែក ដែលមាន​សមត្ថភាព​ក្នុងការ​ចាប់យក​ចលនា​នៃ​វត្ថុ​១​ដោយ​ធ្វើ​ការវិភាគ​ទៅលើ​ព​ន្លឹ​ដែល​បាញ់​ទៅលើ​សេន​ស័​រទាំង​២ ហើយ​សេន​ស័​រទាំង​២​នេះ​ធ្វើការ​រួមគ្នា​ដែលមាន​សេន​ស័​រ​ភិ​ច​សែ​ល​ចំនួន​១២​លាន​។ •​ ​បច្ចេកវិទ្យា​ផ្តោត​យក​រូបភាព​ជំនា​ន់ទី​២ — មាន​សមត្ថភាព​លើស​មុន​៣​ដង​ដែលមាន​ឡាស៊ែរ​ចាប់យក​រូបភាព​កំរិតស្តង់ដា​និង​អាច​បាញ់​រូបភាព​ទៅកាន់​វត្ថុ និង​ទាញ​រូបភាព​អោយ​ជិត​បំផុត​ក្នុង​1.5​ម៉ែត្រ​។​ •​ ​Subject-tracking autofocus — នេះ​ជា​ប្រព័ន្ធ​ដ៏​ឆ្លាត​វ័យ​១​ក្នុងការ​ចាប់យក​រូប​ភាព​ពេលដែល​រូបភាព​នោះ​កំពុងមាន​ចលនា នេះ​ជាការ​ចាប់យក​រូបភាព​អោយ​ច្បាស់​គ្មាន​ដែន​កំណត់​១​ដែល​លោកអ្នក​អាច​បន្ត​ការ ថតរូប ឬ​វីដេអូ​បាន​យ៉ាង​ល្អ​បើទោះបីជា​វត្ថុ​នោះ​មាន​ចលនា​យ៉ាងណាក៏ដោយ​។ RAW file support — ZenFone Zoom S អាចអោយ​លោកអ្នក​ថតរូប​ដោយ​សេរី ជាមួយ​កំរិត RAW Format ដែល​បង្កើន​នូវ​គុណភាព​រូបភាព​ច្បាស់ និង​លំអិត​ជាទីបំផុត ទាំង​ពណ៌ ទាំង​ពន្លឺ ទាំង​រូបភាព និង​ភាព​លំអិត​យ៉ាងច្បាស់​ផងដែរ​។ គុណភាព​នៃ​កំរិត​រូបភាព​នេះ​គឺ​ល្អ​ជាង JPEG​ដែល​សាក​សម​បំផុត​ជាមួយនឹង Android 7.0 Nougat​។​ Full Manual mode — ម៉ូ​ឌ​កាមេរ៉ា​១​នេះ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់ ZenFone Zoom S ដែល​អាចអោយ​អ្នកប្រើប្រាស់​ធ្វើការ​កែប្រែ​រូបភាព និង​កំរិត​នៃ​គុណភាព​អោយបាន​កាន់តែច្បាស់​ថែមទៀត​ទៅតាម​អ្វីដែល​ពួកគេ​ចង់បាន​។ ក្នុងនោះ​រួមមាន​ការថ្លឹងថ្លែង​ពណ៌​ស “White Balance, Exposure Value (EV), ការផ្តោត​យក​រូបភាព និង ISO setting​ដែលមាន​កំរិត​ខ្ពស់បំផុត​រហូតដល់​ទៅ 1/16000​វិនាទី និង​៣២​វិនាទី​ថែមទៀត​ផង​។ ក្នុង ZenFone Zoom S លោកអ្នក​ក៌​អាចអោយ​លោកអ្នក​ថតរូប​ជា​លក្ខណៈ​ស្វ័យ​ប្រ​វិ​ត្តិ​បាន​យ៉ាង​ល្អឥតខ្ចោះ​ផងដែរ ជាមួយនឹង​ឡែ​ន​ប្រវែង 25mm ស្មើនឹង​f/1.7 ទំហំ​59mm​នៃ​កាមេរ៉ា​ហ្សូ​ម​។​ ​ការថត​វីដេអូ​ទំហំ 4K UHD — បើ​ក្រ​លែ​ក​ទៅ​មើល​ផ្នែក​វីដេអូ​វិញ យើង​ឃើញថា ZenFone Zoom S មាន​ប្រព័ន្ធ​ចាប់យក​រូបភាព​ដោយ​ស្វ័យ​ប្រ​វិ​ត្តិ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ និង​មាន​ទំហំ​ច្បាស់​បំផុត​កំរិត 4K UHD​ផងដែរ​។​ ​គ្រឿង​បំពាក់​បន្ថែម​ទៅលើ​កាមេរ៉ា​សម្រាប់​សេរី ZenFone 3 — ZenFone Zoom S ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​គ្រឿង​ជំនួយ​បន្ថែម​ដ៏​មាន​ឥទ្ធិពល​បំផុត មានដូចជា​៖ •​ ​Optical Image Stabilization (OIS) ដែលមាន​អ័ក្សអាប់ស៊ីស​ចំនួន​៤ និង​Electronic Image Stabilization (EIS) ដែលមាន​អក្ស​អាប់ស៊ីស​ចំនួន​៣ សម្រាប់​ការពារ​លំ​ញ័រ​នៃ​ដៃ​ក្នុង​ការថតរូប ឬ​វីដេអូ​ •​ ​ការថត​វីដេអូ​ទំហំ 4K UHD ដែលមាន​រេ​សូ​លុយ​ស៊ិន​ទំហំ 3840 x 2160 •​ ​សេន​ស័​រ​តម្រូវ​ពណ៌ “RGB Color-correction sensor” នឹង​កែតម្រូវ​ពណ៌​អោយ​ដូច​ទៅនឹង​អ្វីដែល​យើង​មើលឃើញ​ពិតៗ​ដោយ​ស្វ័យប្រវត្តិ​ដូច្នោះ​ដែរ​ •​ ​“48MP Super Resolution mode” ដែល​ពង្រីក​គុណភាព​ដើម​ដែលមាន​ទំហំ​12MP និង​ផ្តល់​រូបភាព​ច្បាស់​ជាង​មុន​៤​ដង​។​ •​ ​19 ម៉ូដ​ខុសៗ​គ្នា​ដែល​អាចអោយ​អតិថិជន​គ្រប់គ្នា​ជ្រើសរើស​លក្ខណៈ​នៃ​ការថត​រូបភាព​ដែល​យើង​ចង់បាន​ទៅតាម​ពេលវេលា និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​។ ​កម្លាំង​ថ្ម​ធំ​បំផុត​ទំហំ​៥០០០​មី​លី​អាំ​ពែរ និង​មាន​សមត្ថភាព​អាច​សាក​ថ្ម​អោយ​ទូរស័ព្ទ​ដ៏​ទៃ​បាន​ ​ជាមួយនឹង​កម្លាំង​ថ្ម​៥០០០​មី​លី​អាំ​ពែរ ZenFone Zoom មាន​សមត្ថភាព​និង​យៈ​ពេល​ប្រើប្រាស់​លើសពី​កំពូល​ទូរស័ព្ទ​ដ៏ទៃទៀត​បាន​ផងដែរ​។ ទន្ទឹមគ្នា​នេះដែរ​ទូរស័ព្ទ​នេះ​ភ្ជាប់​ជាមួយនឹង​CPU​ប្រភេទ 14nm Qualcomm Snapdragon 625 processor ហើយ​CPU​ប្រភេទ​នេះ​នឹង​ជួយ​រក្សា​ថ្ម​អោយ​លោកអ្នក​អាច​ថត​វីដេអូ​ទំហំ 4K UHD​បាន​ដល់​ទៅ 6.4​ម៉ោង និង​Standby​បាន​រហូតដល់​ទៅ 42​ថ្ងៃ​ឯណោះ​។ បើទោះបីជា​ទូរស័ព្ទ​ដ៏​ទំនើប​១​នេះ​មាន​កម្លាំង​ថ្ម​ខ្លាំង​ក៏ដោយ ក៏​វា​នៅតែ​រក្សា​រាងស្តើង​ប្រវែង​7.9mm ស្រាល​ទម្ងន់​១៧០​ក្រាម និង​មាន​អេក្រង់​ទំហំ​5.5​អ៊ីង​ថែម​ទៀតផង​។ ​ដោយសារតែ ZenFone Zoom S មាន​ទំហំ​ថ្ម​ធំ​បែបនេះហើយ ទើប​ទូរស័ព្ទ​កំ​ពុល​១​នេះ អាច​សាក​ថ្ម​អោយ​ទូរស័ព្ទ​ដ៏​ទៀត​បាន​យ៉ាង​រហ័ស​ជាទីបំផុត​។ ​ ខ្លាំង ហើយ​ស្រស់ស្អាត “Strong-yet-beautiful display” ZenFone Zoom S មាន​ទំហំ​អេក្រង់ 5.5​អ៊ីង Full HD AMOLED ជាមួយ​កំរិត​ពន្លៃ 500cd/m2 សម្រាប់​ការប្រើប្រាស់​នៅ​ខាងក្រៅ​អាគារ​ជាមួយនឹង​រូបភាព​ច្បាស់​ល្អ និង​មាន​ពណ៌​ហ្កា​មុ​ឌ​ល្អ​ជាង ពណ៌​ប្រភេទ​NTSC100%​ឯណោះ​។ ZenFone Zoom S គឺជា​ទូរស័ព្ទ​១​ក្នុងចំណោម​ទូរស័ព្ទ​ដំបូង​គេ​បង្អស់​ដែល​បាន​បំពាក់​ប្រភេទ​កញ្ចក់​រឹងមាំ​បំផុត Corning® Gorilla® Glass 5 ដែលមាន​ភាព​ធន់​រហូត​ដល់​ទៅ 70% ក្នុងការ​បង្កា​ការធ្លាក់​បែក​ជាង​ប្រភេទ​កញ្ចក់ Gorilla Glass ជំនាន់​មុនៗ​។ កញ្ចក់​នេះ​ត្រូវបាន​កាត់ និង​រចនា​យ៉ាង​សំរិតសំរាំង​ដើម្បីអោយ​តួ​ទូរស័ព្ទ​ទាំងមូល​មាន​រាងស្តើង មាំ និង​មាន​ភាព​លេចធ្លោ ស្រស់ស្អាត​ផងដែរ​។ ​ ការដាក់​លក់ និង​តម្លៃ​ ASUS ZenFone Zoom S នឹងធ្វើ​ការដាក់​លក់​ជា​ផ្លូវ​ការណ៍​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​(​ក្រុមការងារ​ASUS​នឹង​ប្រកាសជូន​ម្តងទៀត​តាមរយៈ​គេហទំព័រ​ហ្វេ​ស​បុក​ASUS Cambodia​ផងដែរ​។ អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ធ្វើការ​ទំនាក់ទំនង​មកកាន់​ភ្នាក់ងារ​ខាងក្រោម​ដើម្បី​ជ្រាប​នូវ​ពត៌មាន​បន្ថែម​។​ ​
X
5s