សាកលវិទ្យាល័យអូទ្រីសបង្កើត microprocessor កម្រាស់មហាស្ដើង ១អាតូម អាចពត់បានតាមចិត្ត
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Vienna ឬហៅ Tu Wien របស់ប្រទេសអូទ្រីស ថ្មីៗនេះទើបផលិតបានមៃក្រូប្រូសេសស៊័រ (microprocessor) រលាស់ ឬអាចពត់បាន (flexible) ដោយប្រើក្នុងទម្រង់ផ្លាស់ប្ដូរតាមលោហៈ dichalcogenide (TMD)។ វាមានលក្ខណៈ ដូចជា ក្រាហ្ភីន (graphene) ដែរ TMDC អាចត្រូវបានប្រើក្នុងទម្រង់ជាស្រទាប់ (layer) ដែលមានកម្រាស់ស្ដើងបំផុត ដូចជាអាតូម១ អីចឹង។ នេះមានន័យថា microprocessor ថ្មីនេះ អាចឱ្យគេបំពាក់នៅលើឧបករណ៍អេឡិចត្រូនិកងាយស្រួលពត់ពែនបាន។ លក្ខណៈនេះ គេថែមទាំងអាចបង្កើតចេញនូវ Processors ដែលមានលក្ខណៈរលាស់ទៅថ្ងៃខាងមុខបាន។