កក្រើកទៀតហើយ iPhone 8 នឹងមានកាមេរ៉ាភ្លោះបញ្ឈរ ស្ទើរគ្មានគែមអេក្រង់ ប៊ូតុងឡើង/ចុះសំឡេងដាច់ចេញពីគ្នា ប៊ូតុង Power វែងជាងមុន
ជារឿងធម្មតាទៅហើយ ដែលតែងតែមានការផ្សាយចេញនូវដំណឹងជុំវិញស្មាតហ្វូនស៊េរីថ្មីៗ ហើយពេលនេះ iPhone 8 គឺជាប្រធានបទដែលសាធារណជនមានការចាប់អារម្មណ៍ខ្លាំង ចង់ដឹងទាំងទំហំ ទាំងលក្ខណៈសម្បត្តិ កម្រាស់ ហើយថា តើដំណើរការលឿនជាងមុនកម្រិតណា។ ចំណែករូបប៉ុន្មានសន្លឹកចុងក្រោយនេះ ទើបត្រូវបានគេបង្ហោះនៅលើ Twitter ជាមួយការអះអាងថា ជា iPhone 8 ហាក់គ្មានគែមអេក្រង់សល់ ក៏ដូចជាគ្មាន Touch ID Sensor ដូចចចាមអារ៉ាមធ្លាប់លើកឡើងនោះឡើយ។
យោងតាមគេហទំព័រ Bloomberg ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើតេស្តគំរូ Prototypes មួយចំនួននៃ iPhone 8។ iPhone 8 នឹងមានមុខងារ 3D គាំទ្រលើកាមេរ៉ាមុខ, មានបច្ចេកវិទ្យាសាកថ្មលឿន, RAM 3GB អេក្រង់ ៥,៨អ៊ីញ OLED កម្រិតដង់ស៊ីតេ 521-PPI ហើយតម្លៃចេញពីក្រុមហ៊ុនគឺមិនក្រោម ១០០០ដុល្លារឡើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot