តោះមកធ្វើតេស្តទម្លាក់ Galaxy S8 និង S8 Plus ទៅមើល៍ តើធន់កម្រិតណា (Video)
ស្មាតហ្វូន Galaxy S8 និង S8 Plus បានបង្ហាញខ្លួនជាមួយការឌីហ្សាញរូបរាងថ្មីខុសប្លែកពីស្មាតហ្វូនច្បងមុនៗ ហើយទាំងពីរម៉ូដែលនេះ គឺត្រូវបានក្រាលដោយសារធាតុកញ្ចក់នៅខ្នងទូរស័ព្ទ ដែលមើលទៅគឺពិតជាទាន់សម័យ។ តែទន្ទឹមនោះ ការប្រើតួកញ្ចក់ ក៏មានផលវិបាករបស់វាដែរ គឺងាយនឹងប្រេះ មិនដូចជាការប្រើអាលុយមីញ៉ូម ឬសំបកជ័រនោះទេ។ វីដេអូខាងក្រោមនេះ គឺបង្ហាញអំពីការធ្វើតេស្តទម្លាក់ Galaxy S8 និង S8 Plus សូមទស្សនាទាំងអស់គ្នាថា ទាំងពីរម៉ូដែលអាចធន់នឹងសម្ពាធកម្រិតណា?
https://youtu.be/AkoZM83X_i4
នេះជាវីដេអូធ្វើតេស្តទម្លាក់ Galaxy S8 ទាំងពីរម៉ូដែលរបស់ Samsung ដែលផលិតដោយគេហទំព័រ Square Trade។ គេបានធ្វើតេស្តទម្លាក់ Galaxy S8 ផ្នែកមុខ នៅរយៈកម្ពស់ ១,៨ម៉ែត្រ (៦ហ្វីត) ជាលទ្ធផលឃើញថា Galaxy S8 បានទទួលរងស្នាមទ្រុឌ ស្រាំ ឆ្កូត នៅផ្នែកអេក្រង់មុខ។ ធ្វើតេស្តនៅរយៈកម្ពស់ដូចគ្នាទៅលើ Galaxy S8+ ឃើញថា មានសភាពធ្ងន់ធ្ងរជាង Galaxy S8 ទៅទៀត ដោយឃើញមានស្នាមប្រេះស្រាំជាច្រើនកន្លែងផ្នែកមុខទូរស័ព្ទ។