ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៧ នៅសល់តែ ៩ថ្ងៃទៀតប៉ុណ្ណោះ!
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧ ដែលរៀបចំឡើងដោយក្រុមហ៊ុន realestate.com.kh នឹងចាប់ផ្ដើមនៅថ្ងៃទី៥ និងទី៦ ខែឧសភា ខាងមុខនេះ ហើយពោលគឺនៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ។
ការតាំងពិព័រណ៍នេះ មានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងប្រមាណជិត ៣០ចូលរួម ហើយរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ២០០០នាក់រួមទាំងវិនិយោគិនមកពីក្រៅ ប្រទេសផង។
លោក Tom O'Sullivan នាយកប្រតិបត្តិគេហទំព័រ realestate.com.kh បានថ្លែងថា ៖«គោលបំណងសំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះឡើងគឺដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្ដានុពលទីផ្សារអចលនទ្រព្យកម្ពុជាទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ពួកយើងបាននាំយកគម្រោងល្អៗនិងថ្មីៗបំផុតដែលប្រកបដោយគុណភាពខ្ពស់ និងអាជីវកម្មផ្សេងៗដែលមានឥទ្ធិពល និងដើរតួនាទីសំខាន់នៅក្នុងទីផ្សារ»។
ក្រៅពីកម្មវិធីតាំងពិព័រណ៍នេះហើយនៅមានកម្មវិធីសិក្ខាសាលាអប់រំនានាដែលនឹងជួយដល់អ្នកទិញ និងវិនិយោគិនឱ្យបានយល់ដឹងពីទីផ្សារអចលនទ្រព្យ និងដើម្បីសម្រេចចិត្តឱ្យបានកាន់តែប្រសើរនៅពេលដែលចង់ទិញ។ វាគ្មិនសំខាន់ៗដែលចូលរួមចែករំលែកនៅក្នុងសិក្ខាសាលានោះរួមមាន លោកបណ្ឌិត សុខ ស៊ីផាន់ណា មកពីក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Jasper Shin ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina លោក Simon Griffiths នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Metro Global Pte Ltd លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ Vikirirom លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍនធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន PropertyGuru Group លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។
វាគ្មិនទាំងនេះនឹងជជែកអំពីប្រធានបទផ្សេងៗគ្នា ហើយអ្នកចូលរួមទាំងអស់នឹងមានឱកាសដើម្បីស្វែងយល់អំពីប្រធានបទដូចខាងក្រោម៖
- ទស្សនកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការឈានចូលទីផ្សារក្នុងតំបន់អាស៊ាន។
- គម្រោងអភិវឌ្ឍន៍ vKIRIROM
- សិទ្ធិនៃការកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្ត
- ការបង្កើនឱកាសទីផ្សារ និងតម្លៃនៃអចលនទ្រព្យ
- ពន្ធសម្រាប់វិនិយោគិន៖ ការគិតពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា
- ទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
- ការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យ
- និន្នាការនៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា
- អចលនទ្រព្យបែបឧស្សាហកម្ម ជាមួយនឹងការវិនិយោគ និងផលប្រយោជន៍របស់រោងចក្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។
- ឱកាសវិនិយោគនៅក្នុងតំបន់ជ្រោយចង្វារ
- ការរីកចម្រើនក្នុងខេត្តព្រះសីហនុ៖ ការវិនិយោគតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។
- ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា៖ ការកើនឡើងសម្រាប់វិនិយោគិនអាស៊ាន។
- ការគ្រប់គ្រងអចលនទ្រព្យរបស់អ្នក៖ ការពិចារណាលើកាគ្រប់គ្រងអចលនទ្រព្យរបស់អ្នកសម្រាប់វិនិយោគិន។
- ទិន្នន័យចម្រុះនៅក្នុងទីផ្សារអចលនទ្រព្យ