គ្មាន iPhone 8 ក្នុងឆ្នាំនេះទេ! នេះបើតាមការបង្ហើបពីក្រុមហ៊ុនផ្គត់ផ្គង់ Foxconn
តាមរយៈចចាមអារ៉ាមមួយចំនួន បានបន្សល់រូបបែកធ្លាយ ក៏ដូចជាលក្ខណៈសម្បត្តិដែលអះអាងថា នឹងត្រូវបំពាក់ទៅលើ iPhone 8 អបអរខួបទូរស័ព្ទ iPhone រយៈពេល ១០ឆ្នាំមកនេះ។ យ៉ាងណា ក្រុមហ៊ុន Apple មិនបានឆ្លើយតបអ្វីនៅឡើយ ទៅនឹងចចាមអារ៉ាម និងរបាយការណ៍កន្លងមក។ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានសេចក្ដីរាយការណ៍ខ្លះ លើកឡើងថា iPhone 8 អាចត្រូវពន្យារពេលចេញ ដោយសារកង្វះសមាសធាតុថ្មីៗ។