​ចំណុច​សំខាន់ៗ​​ដែល​​​​មនុស្ស​មាន​វ័យ​ខ្ទង់​២០​ឆ្នាំ​គួរ​ធ្វើ ​ដើម្បី​កុំ​ឲ្យ​​​មាន​ការ​សោកស្ដាយ​ក្នុង​ជីវិត​



1ជា​ការ​ពិត​ណាស់ ក្នុង​វ័យ​២០​ឆ្នាំ​ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​គួរ​តែ​សាក​ល្បង​យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​ម្តង​ដែរ​ក្នុង​មួយ​ឆាក​ជីវិត​នេះ។ សាកល្បងក្នុងន័យនេះ មានន័យថា​ សាកល្បងអ្វីដែលល្អៗ ហើយអាចផ្តល់ភាពចម្រុងចម្រើនដល់អ្នក។ប្រសិន​ជា​អ្នក​មិន​ចង់​រស់​នៅ​ដោយ​ភាព​ស្ដាយក្រោយ​ទេ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរ​មាន​ក្នុង​វ័យ​២០​ឆ្នាំ​នេះ៖

១) ដើរ​កម្សាន្ត​ម្នាក់​ឯង៖ ជីវិត​រាល់​ថ្ងៃ​ពោរពេញ​ទៅ​ដោយ​​​បញ្ហា​ដូច​ជា បញ្ហា​ការងារ បញ្ហា​ស្នេហា បញ្ហា​គ្រួសារ។ល។ ​អ្នក​គួរ​តែ​មាន​ពេល​ដើរ​កម្សាន្ត​ខ្លះ​ទាន់​ខ្លួន​នៅ​ក្មេង​ ហើយ​អាច​យក​ពេល​ខ្លះ​មក​​បំភ្លេច​ចោល​​​នូវ​រឿង​​ដែល​ស្មុគស្មាញ​ទាំង​ឡាយ​បើ​ទោះ​បី​ជា​វា​មាន​ត្រឹម​​រយៈ​ពេល​ខ្លី​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​ដើរ​លេង​ម្នាក់​ឯង​ក៏​អាច​ជួយ​អ្នក​រក​ឃើញ​គោល​បំណង​ក្នុង​​ជីវិត​ផង​ដែរ។

២) ស្វែង​រក​ខ្លួន​ឯង( your true self) ៖ ​ក្នុង​វ័យ​២០​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​​ដែល​អ្នក​អាច​​កែ​ប្រែ​​​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​មក​ជា​អាជីព​វិញ។ ស្វែង​រក​ក្តី​សុបិន ធ្វើ​អ្វី​ដែល​អ្នក​សប្បាយ​ចិត្ត ​ហើយ​កុំ​គិត​ថា​ជីវិត​អ្នក​សព្វថ្ងៃ​នេះ​​គឺ​ល្អ​គ្រប់​គ្រាន់​ឲ្យ​សោះ ព្យាយាម​បន្ថែម​ទៀត​​ កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ ក្នុង​ការ​ចាប់​យក​​ក្តី​សុបិន​​ឬ​សម្រេច​ក្តី​សុបិន​នេះ អ្នក​នឹង​ស្វែង​យល់​និង​ស្គាល់​ខ្លួន​ឯង​បាន​កាន់​តែ​ច្បាស់​ជាង​មុន។

៣) ហ៊ាន​ប្រឈម​មុខ​នឹង​ការ​​ផ្សងព្រេង (risk) ៖ តើ​រាល់​ថ្ងៃ​នេះ​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​ចង់​ស្លាប់​​ចង់​រស់​ដើម្បី​តែ​រស់​ទេ​ឬ​អ្នក​ខំ​ប្រឹង​​​ធ្វើ​ការ​​ដោយ​សារ​តែ​អ្នក​ពិត​ជា​ស្រឡាញ់​ការងារ​មួយ​នោះ? ប្រសិន​ជា​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ដើម្បី​តែ​លុយ​មួយ​មុខ​នោះ​ទេ អ្នក​គួរ​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​បោះ​បង់​ហើយ​ចាប់​ផ្តើម​ស្វែង​រក​អ្វី​មួយ​ដែល​ពិត​ជា​​អាច​​ធ្វើ​ឲ្យ​ជីវិត​អ្នក​សប្បាយ​រីករាយ​ជាង​មុន​។ ចូរ​ចង​ចាំ​ថា​ អ្នក​រស់​តែ​​ម្តង​ប៉ុណ្ណោះ​ ចូរ​ធ្វើ​អ្វី​ដែល​អ្នក​រីករាយ។

៤) ត្រូវ​មាន​លំនឹង​រវាង​ជីវិត​ផ្ទាល់​ខ្លួន​( personal life) និង​ជីវិត​អាជីព( professional life) ៖ ជីវិត​របស់​យើង​មាន​តែ​២៤​ម៉ោង​តែ​ប៉ុណ្ណោះ​​ក្នុង​មួយ​ថ្ងៃ ​ចូរ​ចំណាយ​ពេល​វេលា​ប្រកប​​ដោយ​​ភាព​វៃ​ឆ្លាត។ កុំ​ខ្ជះខ្ជាយ​ពេលវេលា​ឥត​ប្រយោជន៍ លៃលក​​រក​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង សម្រាប់​ការងារ ហើយ​សម្រាប់​ក្រុម​គ្រួសារ។ល។ មិន​ថា​ជីវិត​ផ្ទាល់​ខ្លួន​ឬ​ជីវិត​អាជីព​នោះ​ទេ​ វា​សុទ្ធ​តែ​សំខាន់​ដូចគ្នា​​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​រក្សា​លំនឹង​ឲ្យ​បាន​ល្អ។

៥) ត្រូវ​ទទួល​ស្គាល់​​ថា​ជីវិត​ពិត​ជា​លំបាក៖ ឈប់​រអ៊ូ​ទៀត​ទៅ វា​មិន​អាច​ផ្លាស់​ប្តូរ​វិញ​នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ ​​អ្នក​គួរ​តែ​ចាប់​ផ្ដើម​សកម្មភាព​​ណា​ដែល​អាច​ជួយ​អ្នក​ជម្នះ​នូវ​បញ្ហា ជួយ​អ្នក​ដើរ​ឲ្យ​ដល់​គោល​ដៅ​វិញ​ប្រសើរ​ជាង។ ។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ជោគជ័យ​បាន អ្នក​គួរ​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឯង​និង​ផ្តល់​រង្វាន់​ក្រោយ​អ្នក​​សម្រេច​កិច្ច​ការ​ណា​មួយ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ psycho.com

X
5s