iPhone 6 Plus ទំហំដល់ 128GB លក់តែ ៣២៩ដុល្លារនៅលើ eBay ក្រោយជួសជុលរួច! ពិតជាចំណេញលុយច្រើន!
ប្រិយមិត្តកំពុងរកមើលទិញទូរស័ព្ទទំនើបរបស់ Apple ប៉ុន្តែមិនចង់ចំណាយច្រើនមែនទេ? ដូច្នេះ អ្នកប្រហែលមានចំណូលចិត្តលើម៉ូដែល iPhone 6 Plus ទំហំ 128GB នេះ ព្រោះត្រូវបាន eBay ដាក់លក់តម្លៃតែ ៣២៩ដុល្លារប៉ុណ្ណោះក្រោយជួសជុលរួចស្អាតផ្លឹង។ សូមបញ្ជាក់ថា តម្លៃនេះមិនមានឡើងក្រៅពី eBay ជាក់ស្ដែង បើប្រៀបធៀបនឹងតម្លៃដែលគេចំណាយពេលស្វែងរកធូរជាងគេនៅលើ Amazon យ៉ាងហោចក៏ ៤៥០ដុល្លារដែរ។ នេះមានន័យថា iPhone 6 Plus ទំហំ 128GB នៅលើ eBay គឺធូរថ្លៃជាងហាងអនឡាញផ្សេងៗប្រហែល ២៧% ឯនោះ។