​ឡេបថប​ថ្មី​ Aero 15 ​បញ្ចូល​ថាមពល Gaming និង​មាន​រាង​ស្លីម​របស់ Gigabyte ចេញ​ហើយ! RAM 16GB ក្រាហ្វិក Nvidia GTX 1060 កាន់​ថ្ម ១០ម៉ោង​!​



​ក្រុមហ៊ុន Gigabyte ថ្មីៗ​នេះ​បាន​បង្ហាញ​ចេញ​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី Areo 15 មាន​សមត្ថភាព​ខ្លាំង សម្រាប់​អ្នក​លេង​ហ្គេម មិន​ចាញ់​ស៊េរី Raser Blade ឬ Acer Predator Triton 700។ វា​បាន​បំពាក់​មក​នូវ​សមត្ថភាព​ hardware ដ៏​ខ្ពស់ (superpower), មាន​រូបរាង​ស្អាត កម្រាស់​យ៉ាង​ស្ដើង (ultrathin) ​ជា​ ម៉ាស៊ីន gaming ​សមត្ថភាព​ខ្ពស់​កប់។

​Areo 15 មាន​ទំហំ​អេក្រង់ ១៥,៦អ៊ីញ ​ជា​អេក្រង់​មាន​គុណភាព​ផ្ដល់​ពន្លឺ និង​បង្ហាញ​រូប​ច្បាស់ (bright & clear) ប៉ុន្តែ​អាច​ខក​ចិត្ត​បន្តិច​នៅ​ត្រង់​កម្រិត​បង្ហាញ​រូប​ត្រឹម 1080P ​ដោយ​ម៉ូដែល 4k ​អាច​ចេញ​នៅ​ឆ្នាំ​ក្រោយ ២០១៨។ ចំណុច​លេចធ្លោ​លើ​កុំព្យូទ័រ​យួរដៃ​នេះ គឺ​ត្រូវ​បាន​ឌីហ្សាញ​មាន​គែម​អេក្រង់​យ៉ាង​ស្ដើង ហើយ​ជា​អេក្រង់ touchscreen ​ដំណើរការ​រលូន។ ចំណុច​ខ្លាំង​លើ Areo 15 គឺ​បាន​ភ្ជាប់​អង្គ​ប្រតិបត្តិ Kaby Lake i7 និង​ក្រាហ្វិក Nvidia GTX 1060 ដែល​មាន​លទ្ធភាព​អាច​ដំណើរការ​ជាមួយ VR ​ដោយ​គ្មាន​បញ្ហា។ ក្រៅពី​នេះ Areo 15 ​មាន​រន្ធ USB-C Thunderbolt 3 Port, រន្ធ M.2 PCIe SSD ចំនួន 2 slots, RAM ទំហំ 16GB ​និង​មាន Keyboard ភ្លើង LED។ ក្រុមហ៊ុន Gygabyte ​បាន​អះអាង​ថា Areo 15 អាច​បើក​ប្រើ​បាន​រហូត​ដល់ ១០ម៉ោង ដែល​ជា​រយៈពេល​យូរ​បំផុត​ក្នុង​ចំណោម​ Gaming Laptop ពោល​វា​ស្ទើរតែ​កាន់​ថ្ម​ជាង​កុំព្យូទ័រ​ធម្មតា​ទៅទៀត។ ​កុំព្យូទ័រ Aero 15 ​មាន​លក់​ចាប់ពី​ពេល​នេះ ជាមួយ​ជម្រើស​ពណ៌៣ គឺ ពណ៌​បៃតង ពណ៌​ខ្មៅ និង​ពណ៌​ទឹកក្រូច​រាក់ ក្នុង​តម្លៃ ១៨៩៩ដុល្លារ​អាមេរិក៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s