អំពូល​ភ្លើង​​ពិសេស​អស្ចារ្យ អាច​​ជួយស្ដារ​​​សុខភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​លើ​ការកំណត់​​ក្រឹត្យក្រម​​វដ្ដ​នៃ​ទម្លាប់​ល្អ​ក្នុង​ការ​ គេង-ភ្ញាក់​ ប្រចាំ​ថ្ងៃ​



ក្រុមហ៊ុន ​Hoox ​បាន​ផលិត​ចេញ​អំពូល​ឆ្លាត​វៃ ឱ្យ​ឈ្មោះ​ថា UP ​ដែល​ជា​អ្នក​ឯកទេស ជួយ​សម្រួល​ដល់​អ្នក​ដែល​ពិបាក​គេង​លក់ និង​អ្នក​គេង​ទ្រមក់​មិន​ងាយ​ក្រោក ឱ្យ​មាន​ក្រឹត្យក្រម​ល្អ​ឡើង​វិញ ដើម្បី​កែខៃ​ទម្លាក់​អាក្រក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បាន។ UP នឹង​រួម​ចំណែក​ជួយ​ឱ្យ​ការ​រស់នៅ​របស់​អ្នក ប្រកប​ដោយ​សុខភាព​ល្អ​ឡើង​វិញ ដោយ​ការ​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​វដ្ដ​ក្នុង​ការ​គេង និង​ភ្ញាក់ ដោយ​វា​អាច បញ្ចេញ​ពណ៌ ១៦លាន​ពណ៌​ច្របាច់​បញ្ចូល​គ្នា អម​ជាមួយ​មុខងារ​បំពង​សំឡេង (speaker) ​ដែល​គាំទ្រ​មុខងារ Alexa personal assistant របស់ Amazon។

ចង់​ជ្រាប​ច្បាស់​អំពី​លក្ខណសម្បត្តិ​នៅ​លើ UP ​អ្នក​ឯកទេស​ជួយ​កំណត់​ការ​គេង និង​ភ្ញាក់​ពី​ដំណេក​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ អំពូល UP រាង​សីឡាំង​បញ្ឈរ បច្ចុប្បន្ន​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​នៅ​លើ​គេហទំព័រ Kickstarter ហើយ​ជាមួយ​តម្លៃ​ចាប់ពី ៦៩ដុល្លារ​អាមេរិក ដែល​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ខែ​កក្កដា ឆ្នាំ២០១៧ ខាង​មុខ។ បច្ចេកវិទ្យា​ចម្បង​នៅ​ពី​ក្រោយ​អំពូល​ភ្លើង UP គឺ​ពិត​ជា​អំពូល ដែល​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​មុខងារ ដល់​វដ្ដ​នៃ​ការ គេង-ភ្ញាក់​ពី​ដំណេក​របស់​លោក​អ្នក។

តាម​ធម្មតា រាងកាយ​របស់​យើង ភ្ញាក់​ឡើង​នៅ​ពេល ព្រះអាទិត្យ​រះ ឬ​យើង​ហៅ​ថា នៅ​ពេល​ថ្ងៃ ពីព្រោះ ពន្លឺ​ថ្ងៃ​ជួយ​បង្កើន cortisol អ័រម៉ូន​ស្រ្តេស​ចម្បង​មាន​នៅ​រាងកាយ​មនុស្ស ទៅ​ក្នុង​កម្រិត​មួយ ដែល​ខួរក្បាល ប្រាប់​ទៅ​រាងកាយ​ ឱ្យ​ចាប់​យក ហើយ​​ត្រូវ​បាន​សំយោគ​ចេញ​ពេញ​មួយ​ថ្ងៃ។ ទោះជា​យ៉ាងណា យើង​មិន​ចង់​ឱ្យ​ កម្រិត​អ័រម៉ូន cortisol ​ឡើង​ខ្ពស់​គ្រប់​ពេល​នោះ​ទេ ពិសេស​នៅ​ពេល សម្រាក​តែ​ម្ដង។ ផលិតកម្ម Cortisol គួរ​តែ​បន្ថយ ឬ​ធ្វើ​ឱ្យ​កាន់តែ​ទាប កាន់តែ​ល្អ​នៅ​ពេល​ល្ងាច​ឡើង។

នៅ​ពេល​ណា cortisol ​ថយ​ចុះ នោះ​កម្រិត​អ័រម៉ូន​មុខងារ​ជួយ​ឱ្យ​គេង​លក់ ក្លាយ​ជា​មាន​កម្រិត​ខ្ពស់ ដាក់​កម្រិត​ទៅ​លើ​វដ្ដ​នៃ​ការ​គេង / ភ្ញាក់ (sleep / wake cycle) (ហៅ​ថា ដំណើរ melatonin)។ ទោះជា​យ៉ាងណា ពន្លឺ​ចេញ​ពី​អំពូល​ភ្លើង​ក្នុង​បន្ទប់ និង​អេក្រង់​ទូរស័ព្ទ ឬ​ឧបករណ៍​ឆ្លាតវៃ នឹង​សង្កត់​លើ​ការ​ផលិត melatonin។ ​ហើយ​កម្សោយ melatonin ​នឹង​ធ្វើឲ្យ​កើន​ឡើង​នូវ​កម្រិត​អ័រម៉ូន​ស្រ្តេស cortisol ដែល​នឹង​ទៅ​ប៉ះពាល់​ដល់​ការ​គេង ពោល​គឺ​ជំងឺ​គេង​មិន​លក់ ឬ​ការ​គេង​មិន​ទៀងទាត់​ជា​ប្រចាំ នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

ដោយសារ​គិត​ដល់​ចំណុច​អស់​ទាំង​នេះ ទើប​ក្រុមការងារ UP បាន​បង្កើត​អំពូល​ភ្លើង​នេះ​ឡើង ដែល​អាច​ជួយ​ក្លែង​ធ្វើ​ដូច​ព្រះអាទិត្យ​សិប្បនិមិត្ត​រះ​ឡើង​នៅ​ពេល​ព្រឹក ដើម្បី​ជំរុញ​រាយកាយ​ឱ្យ​បង្ខំ​ភ្ញាក់ ទោះបី​អ្នក​គេង​នៅ​ក្នុង​បន្ទប់​ងងឹត បិទ​ទ្វា​ជិត​ក៏​ដោយ និង​បំបិទ​ពន្លឺ​ចេញ​ពី​គ្រែ​គេង​របស់​អ្នក ជាមួយ​រលក wavelengths ​ត្រឹមត្រូវ​ដើម្បី​រៀបចំ​ការ​គេង​របស់​អ្នក​ឱ្យ​បាន​ល្អ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Kickstarter
X
5s