វិធីជ្រើសរើសការិយាល័យដ៏ល្អបំផុតដែលអ្នកគួរយល់ដឹង​



យើងឃើញថាវិស័យអចលនទ្រព្យប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្តែងការវិនិយោគដោយផ្ទាល់ពីបរទេសមានការកើនឡើងគួរឲ្យកត់​សម្គាល់។ ដូចដែល​បាន​រៀប​រាប់​ពី​ខាងដើមថា ការវិនិយោគពីបរទេសកាន់តែមានការកើនឡើងចំណែកឯតម្រូវការការិយាល័យក៏មានការកើនឡើងផងដែរ គេរំពឹងថា ការផ្គត់ផ្គង់ការិយាល័យអាចកើនឡើងរហូតដល់៧៧%នៅក្នុងឆ្នាំ២០២០។ វិស័យការិយាល័យនៅក្នុងប្រទេសកម្ពុជា ដូចបានរៀបរាប់ខាងដើម «សម្រាប់វិស័យការិយាល័យធំៗនៅភ្នំពេញតាមលទ្ធផលចម្រុះត្រឹមត្រីមាសទី២ឆ្នាំ២០១៦ទោះបីជាតម្លៃការស្រូបយកនៃការិយាល័យមានការថយចុះអត្រាមធ្យមនៃការិយាល័យទំនេរកើនដល់៣៤%តម្លៃជួលសំខាន់ៗពីមួយត្រីមាសទៅមួយត្រីមាសកើនឡើង១,១%ដល់២២,៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ នេះអាចសន្មត់ថា ​​នេះ​ជា​ការចូលរួមដ៏ខ្លាំងក្លាពីអគារវឌ្ឍនៈដែលបានបញ្ចេញការជួលរបស់ខ្លួន» យោងតាម លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំក្រុមហ៊ុន Knight Frank Cambodia។ តម្លៃទៅតាមប្រភេទការិយាល័យនីមួយៗ របាយការណ៍មួយបានបង្ហាញអំពីតម្លៃជួលការិយាល័យ តម្លៃជួលជាមធ្យមប្រហែល ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនេះគិតត្រឹមពាក់កណ្ដាលឆមាសទី២ក្នុងឆ្នាំ២០១៦កន្លងមកនេះ។ មានតម្លៃចាប់ពី២,១០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េចំពោះការិយាល័យប្រភេទB (តម្លៃសម្រាប់ការិយាល័យដែលមានប្លង់កម្មសិទ្ធិ) ហើយខ្ពស់បំផុតគឺតម្លៃ៤,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការិយាល័យប្រភេទA។ តម្លៃនឹងមានការប្រែប្រួលក្នុងរយៈពេលខ្លីនេះស្របពេលដែលអគារការិយាល័យមួយចំនួននឹងសាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាណាក៏ដោយតម្រូវការយូនីតដែលមានទំហំចាប់ពី១០០ទៅ២០០ម៉ែត្រការ៉េមានតម្លៃចាប់ពី១ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការិយាល័យប្រភេទ B&C ក្នុងមួយខែក៏មានតម្រូវការគួរឲ្យកត់សំគាល់ផងដែរ។ ការស្វែងរកការិយាល័យមួយយើងអាចនិយាយបានថាវាជារឿងមួយងាយស្រួលប៉ុន្តែពេលខ្លះក៏វាធ្វើឲ្យលោកអ្នកមានភាពច្របូកច្របល់ផងដែរ។ លោកអ្នកអាចជួលវាប្រចាំខែ ប្រចាំឆ្នាំ ឬជួល ជាប្រចាំថ្ងៃទៅតាមប្រភេទការិយាល័យដែលលោកអ្នកចង់បាន។ ការិយាល័យសម្រាប់ជួលនៅក្នុងក្រុងភ្នំពេញ គម្រោង CORE@PPSEZ (តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ) គម្រោង CORE@PPSEZ មានទីតាំងស្ថិតនៅជិតផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាការអភិវឌ្ឍន៍ប្រភេទពាណិជ្ជកម្មរួមបញ្ចូលគ្នាដំបូងគេនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំ ពេញ។ គម្រោងអភិវឌ្ឍន៍ CORE@PPSEZ មានដូចជាហាងលក់ទំនិញចំនួន១០យូនីតការិយាល័យចំនួន៤០​យូនីតដែលរចនាដោយផ្តល់ភាពងាយស្រួលសម្រាប់ការពង្រីកទំហំពាណិជ្ជកម្មនៅពេល អនាគត និងរោងចក្រដែលមានកម្ពស់បីជាន់។ គម្រោងនេះរចនាឡើងដោយផ្តល់ទាំងភាពងាយស្រួលក្នុងការភ្ជាប់ទៅនឹងពាណិជ្ជកម្មក៏ដូចជាការបង្កើនផលិតភាពផងដែរ។ គម្រោងនេះនឹងក្លាយជាទម្រង់មួយសម្រាប់អាជីវកម្មពាណិជ្ជកម្ម ផ្សេងសម្រាប់អាជីវកម្មពាណិជ្ជកម្មផ្សេងៗនិងសកម្មភាពឧស្សហកម្មដែលផ្តល់ជូនសេវាកម្ម លំដាប់អន្តរជាតិរួមមាន៖ ជណ្ដើរយោង សន្តិសុខ២៤ មានបន្ទប់តាមដាន និងគ្រប់គ្រងលើ សន្តិសុខក្នុងតំបន់កន្លែងប្រជុំដែលមានទំហំ៥០០ម៉ែត្រការ៉េកន្លែងផលិតកម្មកន្លែងលើកដាក់ទំនិញឯកជន។​ គ្រឹះក្រោមរ​បស់គម្រោង CORE@PPSEZ បានចាប់ផ្តើមកាលពីថ្ងៃទី១​ ខែសីហា ឆ្នាំ២០១៦។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែមិនាឆ្នាំ ២០១៨ខាងមុខ។ គម្រោង East Commercial Center គម្រោង East Commercial Center ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Eastland Development នេះជាគម្រោងពាណិជ្ជកម្មដែលផ្តល់ជូនប្រភេទការិយាល័យកម្រិត B ផ្តល់ជូននូវការិយាល័យស្តង់ដាអន្តរជាតិ ប៉ុន្តែមានតម្លៃសមរមអាចទទួលយកបាន មានទីតាំងស្ថិតនៅ តាមបណ្តោយទន្លេបាសាក់ គម្រោង East Commercial Center ជាគម្រោងដែលផ្តល់ឲ្យ លោកអ្នកកាន់តែមានភាពរសរវើក។ គម្រោង Emerald Hub ការជួលការិយាល័យសម្រាប់អ្នកដែលមានបំណងជួលមួយក្នុងតម្លៃសមរម្យមួយ ដូចនេះជម្រើសការិយាល័យជាលក្ខណរួម (Co-working space) ជម្រើសប្រភេទការិយាល័យបែបនេះពេញនិយម​បំផុតអ្នកដែលធ្វើការក្រៅម៉ោងអ្នកដែលទើបតែចាប់ផ្តើមជំនួញ។ ការជួលការិយាល័យប្រភេទនេះអ្នកអាចធ្វើការបានដោយឯករាជ្យ អាចជួបជាមួយអ្នកដទៃទៀតដែលមានជំនាញ និងចំណេះដឹងផ្សេងៗគ្នាមកប្រមូលផ្តុំនៅទីនេះ។ វាមានភាពងាយស្រួលការចំណាយមិនថ្លៃប៉ុន្មានហើយមានការផ្តល់ជូនសេវាផ្សេងៗផងដែរដូចជា៖ ការសំអាត ម៉ាស៊ីនថតចំលង ទឹកក្តៅទឹកត្រជាក់ កាហ្វេ តែ រួមផ្សំនឹងសេវាកម្មផ្សេងៗជាច្រើនទៀត។ តម្លៃជួលទាបបំផុតត្រឹមតែ៣០ដុល្លារក្នុងមួយខែសម្រាប់ការិយាល័យជាលក្ខណរួមបែបនេះ។ ប៉ុន្តែប្រសិនបើអ្នកត្រូវការកន្លែងបណ្តោះអាសន្ន អ្នកក៏អាចជួលកន្លែងត្រឹមមួយថ្ងៃ ឫមួយសប្តាហ៍ក៏បាន។ លក្ខខណ្ឌទាំងនេះផ្តល់ជូនភាពបត់បែន និងវិធីងាយស្រួលសម្រាប់ទាំងសហគ្រិនភាព ឯកជន និងក្រុមហ៊ុនតូចដែលចាប់ផ្តើមអាជីវកម្មថ្មី។ គម្រោងចម្រុះជាធម្មតាមិនត្រឹមតែជាលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាជាការអភិវឌ្ឍន៍យ៉ាងច្រើនដូចជា ផ្សារ ទំនើប ការិយាល័យ និងសណ្ឋាគារជាដើម។ យើងអាចស្វែងរកការិយាល័យសម្រាប់ជួលបាននៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្នុងប្រទេសកម្ពុជា។ ស្វែងរកគម្រោងអភិវឌ្ឍន៍ចម្រុះនៅទីនេះ! ការស្វែងរកការិយាល័យសម្រាប់ជួល ការស្វែងរកការិយាល័យសម្រាប់ជួលយើងអាចស្វែងរកបានច្រើនវិធី លោកអ្នកអាចស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈ នេះជាជម្រើសដ៏ល្អប្រសិនបើអ្នកស្វែងរកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវការធ្វើបែបនេះធ្វើឲ្យយើងចំណេញពេលវេលា និងមិនមានការព្រួយបារម្ភអំពីការយកកម្រៃជើងសារមិនត្រឹមត្រូវ។ ស្វែងរកភ្នាក់អចលនទ្រព្យដ៏មានជំនាញនៅទីនេះ! យើងអាចស្វែងរកការិយាល័យសម្រាប់ជួលបានដោយខ្លួនឯង ចូលទៅកាន់គេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចស្វែងរកអចលនទ្រព្យប្រមាណ៤៥,៥០០ ដែលមានការបែងចែកទៅតាមតំបន់ និងមានតម្លៃលក់យ៉ាងច្បាស់លាស់។ ការយកពន្ធទៅលើការជួល អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យច្បាស់លាស់លើ កាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីណែនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែលស្ទួនគ្នា។ ព័ត៌មាន​លម្អិត​សូម​អាន​ realestate.com.kh
X
5s