នេះ .. រាង iPhone 8 ទើប render ក្ដៅៗ ឃើញមានកាមេរ៉ាភ្លោះបញ្ឈរ ភ្ជាប់ភ្លើង Flash ជ្រែកចំកណ្ដាល ប្លែកពី iPhone 7 Plus
iPhone ស៊េរីថ្មីរបស់ Apple ចេញក្នុងឆ្នាំ២០១៧ នេះ ត្រូវគេរំពឹងថា នឹងមានរូបរាងឌីហ្សាញថ្មីប្លែកខុសមុន រឹតតែស្អាត និងទំនើប។ បើតាមសេចក្ដីរាយការណ៍ជាច្រើនកន្លងមក អះអាងថា iPhone 8 នឹងមានកាមេរ៉ាភ្លោះ ដោយតម្រៀបជាជួរឈរវិញ ខុសពីកាមេរ៉ាពីរគ្រាប់នៅលើ iPhone 7 Plus ឌីហ្សាញផ្ទឹមស្មើគ្នា ជាជួរដេក។