Omni Case ស្រោម iPhone 7 ស្ដើងបំផុតលើលោក បង្កប់ថ្ម (battery) បន្ថែមអាយុកាល iPhone ទ្វេដង
អ្នកប្រើប្រាស់ iPhone 7 ប្រហែលកំពុងស្វែងរកស្រោម (case) មានរាងស្លីម ស្ដើង និងស្អាតៗ និងមានថ្ម (battery) បង្កប់ ដើម្បីជួយបង្កើនអាយុកាលប្រើទូរស័ព្បានរឹតតែយូរ ទ្វេដង ដោយមិនចាំបាច់ប្រើថ្មជំនួយ (Power Bank) ឬប្រើស្រោម Battery Case ក្រាស់ៗដូចមុននោះទេ។ ដូច្នេះ Omni Case នឹងជាជម្រើសល្អបំផុតសម្រាប់អ្នក ព្រោះវាជាស្រោមបង្កប់ថ្ម (Battery Case) សម្រាប់ iPhone 7 ដែលមានកម្រាស់ស្ដើងបំផុតលើលោក ទើបតែបានដាក់លក់នៅលើគេហទំព័រ Kickstarter។
ស្រោម Omni Case នឹងមានលក់នៅទីផ្សារសកល តម្លៃចាប់ពី ៣៩ដុល្លារអាមេរិក រំពឹងនឹងមានលក់ចាប់ពីអំឡុងខែសីហា ឆ្នាំ២០១៧ ខាងមុខ។ ស្រោម Battery Case នេះ អាចដំណើរការមុខងារជាមួយរន្ធ lightning port socket ដែលអាចឱ្យអ្នកធ្វើអ្វីដែលអ្នកគួរ ដូចជា បញ្ជូនទិន្នន័យ, ស្ដាប់តន្ត្រី សាកថ្មទូរស័ព្ទ និងសាកថ្មចូលទៅស្រោមទូរស័ព្ទ ហើយក៏គាំទ្រមុខងារសាកថ្មឥតខ្សែផងដែរ។
ស្រោមទំនើប Omni Case នេះមានកម្លាំងថ្ម 2800mAh ដែលអាចបន្ថែមអាយុកាល iPhone 7 គុណនឹងពីរ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Kickstarter