Lenovo ទើប​ប្រកាស​ចេញ Laptop ​ថ្មី​ស្ដើង​ស្អាត​ស៊េរី IdeaPad ជា​ច្រើន​ម៉ូដែល មាន 720, 720s, 520, 520s, 320 និង 320s​



ក្រុមហ៊ុន Lenovo ​ថ្មីៗ​នេះ ទើប​ប្រកាស​ចេញ​កុំព្យូទ័រ​យួរដៃ​ជាច្រើន​ស៊េរី ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ IdeaPad រួម​មាន៖ IdeaPad 720, 520 និង 320 ​និង​ម៉ូដែល IdeaPad 720s, 520s និង 320s។ ស៊េរី Lenovo IdeaPad ​បាន​ភ្ជាប់​មក​ជាមួយ​ទំហំ​អេក្រង់​ខុសៗ​គ្នា និង​លក្ខណៈ​សម្បត្តិ Hardware ផ្សេងៗ​គ្នា ហើយ​មាន​ជម្រើស​ពណ៌​ស្អាតៗ​ថែមទៀត។

IdeaPad 520s អេក្រង់ ១៥អ៊ីញ​មាន ៣ពណ៌ គឺ metallic Gold, Iron Grey and Bronze 

ក្រុមហ៊ុន Lenovo បាន​លើកឡើង​ថា វា​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​នោះ​ទេ ដែល​ក្រុមហ៊ុន​ចង់​បង្កើន​សមត្ថភាព​ល្បឿន​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ស៊េរី​ថ្មីៗ​របស់​ខ្លួន ក៏​ដូច​ជា​មាន​ការ​ឌីហ្សាញ​ស្អាត និង​ទំនើប។ Laptop ថ្មី​បាន​ចែកដាច់​ពី​គ្នា​ចំនួន ៦ម៉ូដែល រួម​មាន IdeaPad 720, 520 និង 320 ​ហើយ​ក៏​មាន​ស៊េរី ដែល​មាន​រាង​ស្ដើង ប្រើ​ឈ្មោះ S នៅ​ខាង​ក្រោយ​ឈ្មោះ ដូច​ជា IdeaPad 720s, 520s និង 320s (S = slim)។ ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ សម្បត្តិ​មាន​នៅ​លើ​កុំព្យូទ័រ​ស៊េរី IdeaPad ដោយ​យើង​សូម​លើក​យក​តែ​លក្ខណៈ​សម្បត្តិ​របស់​ស៊េរី “S” តែ​ប៉ុណ្ណោះ គឺ IdeaPad 720s, 520s និង 320s៖

IdeaPad 720s  អេក្រង់ ១៣អ៊ីញ​ ជាមួយ​ពណ៌  Platinum Silver

+លក្ខណៈ​សម្បត្តិ IdeaPad 720s រួម​មាន៖ -ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Home -ក្រាហ្វិកIntegrated Intel ឬ intel Iris Graphics -RAM ទំហំ 8GB ​ប្រភេទ LPDDR3 -កាមេរ៉ា Webcam 720p -អង្គ​ផ្ទុក​ទិន្នន័យ 256GB PCIe SSD -ប្រព័ន្ធ​សំឡេង JBL Stereo Speaker ជាមួយ Dolby Audio Premium -កម្លាំង​ថ្ម ប្រើ​បាន​ដល់ ៨ម៉ោង (លក្ខណៈ​ប្រើប្រាស់​ធម្មតា) -អេក្រង់​ទំហំ ១៣,៣អ៊ីញ Full HD (1920x1080) IPS -វិមាត្រ (mm): 307 x 214 x 13.9 -ទម្ងន់ ១,២គីឡូក្រាម -ប្រព័ន្ធ WLAN៖ Intel 2 x 2 WiFi 802.11 a/c + Bluetooth 4.0 -ប្រព័ន្ធ​តំណភ្ជាប់៖ 2 x USB 3.0, 4-in-1 Card Reader (SD, SDHC, SDXC, MMC), ប្រព័ន្ធ​សំឡេង Audio Combo Jack និងMicro HDMI

IdeaPad 720s  អេក្រង់ ១៣អ៊ីញ​ ជាមួយ​ពណ៌ Champagne Gold

+លក្ខណៈ​សម្បត្តិ IdeaPad 520s រួម​មាន៖

IdeaPad 520s អេក្រង់ ១៤អ៊ីញ ជាមួយ​ពណ៌  Ballerina Pink

-អង្គ​ប្រតិបត្តិ Intel Core i5-7200U ជំនាន់​ទី៧ (3MB Cache) ល្បឿន 2.5GHz ទៅ 3.1GHz -ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Home -អេក្រង់​ទំហំ ១៤អ៊ីញ Full HD (1920x1080) IPS + anti-glare -ក្រាហ្វិក Intel HD Graphics -RAM 8GB ប្រភេទ DDR4 -កាមេរ៉ា Webcam 0.3MP -អង្គ​ផ្ទុក​ទិន្នន័យ SSD SATA 6.0Gb/s ទំហំ 256GB -វិមាត្រ (mm) 327.4 x 236.5 x 19.33 -ទម្ងន់ ១,៧គីឡូក្រាម -កម្លាំង​ថ្ម​អាច​ឱ្យ IdeaPad 520s នេះ​ដំណើរការ​បាន​ដល់ ១២ម៉ោង -ក្ដារ​ចុច Keyboard ​មាន​ភ្លើង Backlit -មាន​មុខងារ​ស្កេន​ក្រយៅដៃ Fingerprint reader -ប្រព័ន្ធ​សំឡេង HD audio, stereo speaker បច្ចេកវិទ្យា Harman 2 x 2W / microphone, audio jack -រន្ធ​តំណភ្ជាប់៖ 1xUSB 2.0, 1xUSB 3.0, 1xUSB Type-C, HDMI, 4-in-1 Card Reader (MMC, SD, SDHC, SDXC), audio jack -តម្លៃ​ចាប់ពី ១១៩៩ដុល្លារ

IdeaPad 320 អេក្រង់ ១៥អ៊ីញ​ ពណ៌ Plum Purple

ចំណែក​ IdeaPad 320s ​គឺ​ជា​កុំព្យូទ័រ notebook អេក្រង់ ១៤អ៊ីញ មាន​ទម្ងន់ ១,៧គីឡូក្រាម។ វា​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ256GB។ វា​នឹង​មាន​លក់​ក្នុង​តម្លៃ ៧៣៩ដុល្លារ ជាមួយ​ជម្រើស​ពណ៌​ក្រហម និង​ពណ៌​ស។ Lenovo IdeaPad 320s ក៏​មាន​ជម្រើស​អេក្រង់ ១៥អ៊ីញ​ផង​ដែរ។ វា​បំពាក់​ដោយ​ក្រាហ្វិក Nvidia GeForce 940MX អម​ដោយ RAM 2GB នឹង​មាន​លក់​ក្នុង​តម្លៃ ៧៤៩ដុល្លារ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Lenovo, optocrypto
X
5s