​គន្លឹះ​អនឡាញ​ល្អ​បំផុត​ឆ្នាំ២០១៧ សម្រាប់ Download ​វីដេអូ YouTube បាន​ងាយស្រួល​បំផុតមិន​បាច់​ដំឡើង​កម្មវិធី!​



​កម្មវិធី YouTube downloader លក្ខណៈ​អនឡាញ អាច​ជួយ​អ្នក​ក្នុង​ការ Download ​វីដេអូ YouTube បាន​យ៉ាង​ងាយស្រួល ដោយ​មិន​ចាំបាច់​ត្រូវ​ដំឡើង​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​នោះ​ឡើយ។ សព្វថ្ងៃ​គេ​ឃើញ​មាន​កម្មវិធី​ប្រភេទ​នេះ ជាច្រើន ដែល​មាន​ការ​និយាម​ប្រើ​ផ្សេងៗ​គ្នា ព្រោះ​អាច​ទាញ​យក​ YouTube បាន​ដូច​គ្នា។ យ៉ាងណា ទំព័រ​នេះ យើង​សូម​ណែនាំ​ប្រិយមិត្ត​ពី​តិចនិក Download វីដេអូ YouTube ​តាម​អនឡាញ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ២០១៧ ​មក​បង្ហាញ​ជូន គឺ​ទាញ​យក​តាម​វែបសាយ keepvid.com។

អ្នក​ជំនាញ Download វីដេអូ YouTube នេះ គឺ​ផ្ដល់​លក្ខណៈ​នៃ​ការ​ប្រើ​យ៉ាង​សាមញ្ញ ងាយស្រួល​បំផុត គឺ​គ្រាន់តែ​ធ្វើការ​ចម្លង (copy) ​តំណភ្ជាប់ (link) ពី YouTube ទៅ​ដាក់ (past) នៅ​ក្នុង​ប្រអប់ URL លើ keepvid.com ជា​ការ​ស្រេច។ keepvid.com ជា​វែបសាយ​អាច​ធ្វើការ​ទាញ​យក​វីដេអូ YouTube បាន​យ៉ាង​រលូន និង​ដំណើរការ​ទៀងទាត់​ល្អ។ តោះ​មក​អនុវត្ត​ទាំង​អស់​គ្នា​ដូច​ខាង​ក្រោម៖ ១) ​ចម្លង (copy) អាស័យដ្ឋាន ឬ URL ​នៃ​វីដេអូ YouTube ដែល​អ្នក​ចង់ download ទៅ​ក្នុង keepvid.com -ចូល​ទៅ YouTube ​ហើយ​ស្វែងរក​វីដេអូ​ដែល​អ្នក​ចង់​ទាញ​យក បន្ទាប់​មក​ចម្លង (copy) ​URL ​នៅ​ដាក់​ក្នុង​ប្រអប់​ទាញ​យក​លើ​គេហទំព័រ keepvid.com

២) ជ្រើសរើស​ការ​បម្លែង​ចេញ​កម្រិត​វីដេអូ បន្ទាប់​ពី​បាន​ចុច click ​លើ​ប៊ូតុង Download នោះ​អ្នក​នឹង​ឃើញ​ទំព័រ​មួយ​ទៀត​លោត​ឡើង សដែល​ផ្ដល់​ឱ្យ​អ្នក​នូវ​ជម្រើស​ក្នុង​ការ​ទាញ​យក​វីដេអូ ជាមួយ​កម្រិត​ភាព​ច្បាស់​ផ្សេង​គ្នា (អាស្រ័យ​លើ ប្រភព​វីដេអូ​បង្ហោះ​ដំបូង)

៣) ទាញ​យក​វីដេអូ -​ដោយ​ការ​ចុច​លើ Video format ​នៅ​លើ​វែបសាយ នោះ​មាន​ន័យ​ថា អ្នក​បាន​ចាប់ផ្ដើម​ឱ្យ keepvid.com ធ្វើការ​ទាញ​យក​វីដេអូ​ចេញ​ពី YouTube។ នៅ​ពេល​ទាញ​យក​រួច អ្នក​នឹង​ទទួល​បាន​វីដេអូ​នោះ​មក​លើ​កុំព្យូទ័រ​របស់​អ្នក៕

  ដោយ៖ រឹទ្ធិរាជ ប្រភព៖ keepvid

X
5s