មូលហេតុ​ចាំបាច់​អ្នក​គួរ​តែ​បង្ខំ​ខ្លួនឯង​ឲ្យ​ពាក់​វ៉ែនតា !!!​​



សម្រាប់​អ្នក​ដែល​ពិបាក​ខ្លាំង​ក្នុង​ការ​មើល​វត្ថុ​អ្វី​មួយ វ៉ែនតា​គឺ​ជា​អ្វី​ដែល​អាច​ជួយ​ស្រោចស្រង់​អ្នក​បាន​មក​វិញ។​ ពេល​អ្នក​ប្រើ​វា​ទៅ ពេល​អាន​​សៀវភៅ មិន​ថា​ធ្វើ​ដំណើរ​ផ្លូវ​ចិត្ត​ឬ​ឆ្ងាយ​ ឬ​ក៏​ការ​សម្លឹង​មើល​ទៅ​វត្ថុ​នៅ​កន្លែង​ណា​ក៏​ដោយ​ អ្នក​អស់​ក្ដី​បារម្ភ​ថា​ពិបាក​មើល​ទៀត​ហើយ។ មាន​មូលហេតុ​ជា​ច្រើន​ទៀត​នៅ​ពីក្រោយ​ការ​គួរ​ពាក់​វ៉ែនតា​ផង​ដែរ៖

១) វា​ពេញនិយម​ហើយ​ស្អាត​៖ តាម​ពិត​ទៅ​ ការ​ពាក់​វ៉ែនតា​គឺ​ល្បី​ខ្លាំង​ណាស់​មិន​ថា​នៅ​ទី​ណា មិន​ថា​នៅ​វ័យ​ណានោះ​ទេ។ វ៉ែនតា​គឺ​ជា​គ្រឿង​តុបតែង​ខ្លួន​មួយ​ដ៏​ពេញនិយម​។ សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​គ្រាន់​តែ​ចង់​ពាក់​វ៉ែនតា​ត្រឹម​តែ​ជា​ស្ដាយ ​ ទោះ​បី​គេ​មើល​ឃើញ​​ក្ដី​។

២) ការពារ​កម្ដៅ​ព្រះអាទិត្យ​៖ គួរ​អរគុណ​ដល់​វ៉ែនតា​ទៅ​ដែល​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ពី​កម្ដៅ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអាទិត្យ​បាន។ បើ​គ្មាន​វ៉ែនតា​ទេ​នោះ ភ្នែក​អ្នក​អាច​ចុះ​ខ្សោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដោយ​សារ​តែ​ការ​ទទួល​យក​កាំរស្មី​ព្រះអាទិត្យ​ខ្លាំង​ពេក​នេះ​ឯង។​

៣) ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្លាយ​ជា​មនុស្ស​ឆ្លាត​៖ ភាគ​ច្រើន​គេ​តែង​គិត​ថា មាន​តែ​សិស្ស​ពូកែ មាន​តែ​​អ្នក​ប្រាជ្ញ និង​បុគ្គល​ល្បីៗ​ប៉ុណ្ណោះ​ដែល​ពាក់​វ៉ែនតា។ ដូចនេះ​បើ​អ្នក​ពាក់​វា​ដែរ គេ​នឹង​ចាត់​ទុក​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មនុស្ស​ឆ្លាត​ហើយ​។

៤) ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​អាន​៖ តើ​ពេល​អាន​សៀវភៅ​ម្ដងៗ មាន​អារម្មណ៍​ថា​ពិបាក​ទេ? ពេល​ពិបាក​មើល​ម្ដងៗ អ្នក​មិន​ចង់​បន្ត​ការ​អាន​សៀវភៅ​ទៀត​ទេ។ ហេតុនេះ វ៉ែនតា​គួរ​តែ​​ជួយ​អ្នក​បាន​ ដើម្បី​ឲ្យ​មើល​ច្បាស់​ឡើង​វិញ​។

៥) វា​មាន​តម្លៃ​សមរម្យ​ហើយ​ស្រួល​ពាក់​ទៀត​៖ តាម​ពិត​ទៅ ​សម្រាប់​អ្នក​មើល​មិន​សូវ​ច្បាស់​ ពួក​គេ​គួរ​តែ​ជ្រើសរើស​វ៉ែនតា​ តាម​ដឺក្រេ​ភ្នែក​ទៅ​ ដោយ​សារ​​វា​មាន​តម្លៃ​សមរម្យ​ និង​ស្រួល​ពាក់​ទៀត។ តែ​បើ​ប្រៀបធៀប​នឹង​លែន​​(Lens) គ្រាប់​ភ្នែក​វិញ វា​ថ្លៃ​ ហើយ​មើល​ទៅ​ដូច​ជា​​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៀត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ 39dollarglasses.com

X
5s