Samsung ត្រៀមបង្អួតបច្ចេកវិទ្យាអេក្រង់ទំនើប ស្វិតយឺត អាចបត់បានទាំងសងខាងនៅពិព័រណ៍ Display Week សប្ដាហ៍នេះ
Display Week គឺជាព្រឹត្តិការណ៍មួយ សម្រាប់បណ្ដាក្រុមហ៊ុនផលិតអេក្រង់ ធ្វើការបង្ហាញរបកគំហើញផលិតផលថ្មីចុងក្រោយរបស់ខ្លួន អំឡុងពិព័រណ៍កំពុងត្រូវបានប្រារព្ធនៅសប្ដាហ៍នេះ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ចំណែកបុត្រសម្ព័ន្ធផ្នែកអេក្រង់ Display របស់ Samsung ក៏ប្រហែលត្រៀមខ្លួនបង្អួតសមិទ្ធផលថ្មីនឹងគេដែរ អាចជាអេក្រង់ទំនើបមានលក្ខណៈស្វិត យឺត ប្រភេទ “stretchable” OLED នៅក្នុងសន្និសីទ។