ប្លែក​ភ្នែក​ជាមួយ​កុំព្យូទ័រ​ fanless Mini PC របស់​ស្វីស​នេះ​ គឺ​​មាន​តួ​​ផលិត​ពី​ឈើ ប្រើ​ឈីប intel Quad-Core និង​មាន RAM 4GB ដែរ​តើ ..!​



​សង្កេត​ឃើញ​ទីផ្សារ​កុំព្យូទ័រ​សំប៉ែត​តូចៗ ប្រភេទ mini PC ហាក់​មាន​ការ​កក្រើក​នៅ​មួយ​រយៈពេល​ចុងក្រោយ។ បច្ចុប្បន្ន mini PC ត្រូវ​បាន​ផលិត​លក់​ជាច្រើន​ម៉ូដែល​នៅ​លើ​ទីផ្សារ ហើយ​ចំណែក fanless mini PC នេះ​វិញ ក៏​ត្រៀម​ចេញ​ប្រកួតប្រជែង​នឹង​គេ​ដែរ។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​នៅ​លើ​ mini PC ថ្មី​នេះ គឺ​ដោយសារ​តួ​របស់​វា​​ផលិត​ពី​ឈើ ហើយ​វា​ជា mini PC ដែល​គ្មាន​ប្រើ​កង្ហារ​នោះ​ទេ។

នេះ​ជា​សមិទ្ធផល fanless mini PC ថ្មី​សន្លាង​មួយ​របស់​ក្រុមហ៊ុន​ស្វីស Pierre Gelso ដែល​ត្រូវ​បាន​ឌីហ្សាញ​មាន​តួ​ផលិត​ពី​ឈើ និង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Intel Quad-Core។ ម៉ាស៊ីន​កុំព្យូទ័រ​រាង​តូច​ផលិត​ពី​ឈើ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​ដែល​ជា​ជំនាន់​ចុងក្រោយ​របស់ Microsoft ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ SSD ​ទំហំ 125GB ​ក៏​អម​មក​ជាមួយ​​តំណភ្ជាប់​​​ដូច​ជា Wireless និង Bluetooth 4.0 LE។ លក្ខណៈ​សម្បត្តិ​កុំព្យូទ័រ fanless mini PC ​នេះ​រួម​មាន៖ -​ជា​កុំព្យូទ័រ​រូបរាង​តូច ឌីហ្សាញ​សម្រាប់​ការងារ​ការិយាល័យ -បំពាក់​ឈីប Intel Quad-Core N3150 ល្បឿន​ដល់ 2.08GHz -RAM 4GB -Hard drive ទំហំ 125GB SSD -ក្រាហ្វិក Intel HD Graphics -តំណភ្ជាប់ Wi-Fi N 300 Mbps, Bluetooth 4.0 LE -រន្ធ USB 3.0 ចំនួន៤ / រន្ធ HDMI ចំនួន១ / រន្ធ DVI ចំនួន១ / រន្ធ RJ45 ចំនួន១ / រន្ធ​កាស Jack 3.5mm ចំនួន២ / និង​រន្ធ Power 19V -ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 Home -វិមាត្រ (18 / 18 / 3.5) សង់ទីម៉ែត្រ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Kickstarter
X
5s