​ទម្លាប់​អាក្រក់​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រាង​​​«​ម៉ាប់»​ ​ដោយ​មិន​ដឹង​ខ្លួន​



ពេល​អ្នក​​ចំណាយ​ពេល​ច្រើន​ពេក​នៅ​មុខ​កុំព្យូទ័រ​ ធ្វើ​អាជីវកម្ម​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គ្មាន​ពេល​ឈប់​សម្រាក​ ពេល​នោះ​អ្នក​ចាប់​ផ្ដើម​ព្រងើយ​កន្តើយ​នឹង​ទម្ងន់​អ្នក​ជា​មិន​ខាន​។ ហើយ​បើ​​ទម្លាប់​ទាំង​នេះ​​នៅ​​តែ​បន្ត​ អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​ក៏​ថា​បាន ពេល​ឃើញ​​ថា​រាង​របស់​ខ្លួន​ធាត់​​ឆ្ងាយ​ពី​ពេល​មុន​។ ខាង​​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) រំលង​ការ​ញុំាំ​អាហារ​៖ បើ​អ្នក​រំលង​ការ​ញុំាំ​អាហារ​​ញឹកញាប់​ពេក វា​បណ្ដាល​ឲ្យ​អ្នក​កាន់​តែ​ធាត់ ដោយ​សារ​តែ​ជាតិ​Metabolism នៅ​ក្នុង​ខ្លួន​ មាន​លក្ខណៈ​ថមថយ​ ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ញុំាំ​កាន់​តែ​​ច្រើន​​​ទ្វេដង។

២​)​ញុំាំ​​លឿន​ពេក​៖ ការ​សិក្សា​របស់​សាកលវិទ្យាល័យ Rhode Island ​បាន​ឲ្យ​ដឹង​ថា​ ៖ «អ្នក​ដែល​ស្គម​ ពួក​គេ​គេ​ញុំាំ​​លឿន​ជាង​អ្នក​ធាត់​ ១​ភាគ​៣​ដង​ឯណោះ»។

៣) មើល​ទូរទស្សន៍​បណ្ដើរ​ញុំាំ​បណ្ដើរ​៖ ពេល​អ្នក​មើល​ទូរទស្សន៍​អារម្មណ៍​អ្នក​មិន​បាន​ផ្ដោត​លើ​ការ​ញុំាំ​​នោះ​​ទេ​។ ដូចនេះ​អ្នក​អាច​ញុំាំ​​លើស​ចំនួន​ពី​មួយ​ថ្ងៃ​ទៅ​មួ​យ​ថ្ងៃ ប្រសិន​បើ​រាល់​ពេល​​ញុំាំ​​អ្នក​ផ្ដោត​អារម្មណ៍​​លើ​តែ​ទូរទស្សន៍​បែប​នេះ​​។

៤) មិន​ហាត់ប្រាណ៖ ការ​ហាត់​ប្រាណ​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ចំពោះ​សុខភាព​អ្នក​ប៉ុណ្ណោះ​ទេ​ តែ​វា​ជួយ​ឲ្យ​អ្នក​ញុំាំ​​បាន​តាម​ចំណង់ ចំណូល​ចិត្ត​អ្នក​ដោយ​មិន ខ្លាច​ថា​លើស​គីឡូ​ទៀត​ផង៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Forbes

X
5s