Surface Pro ​ជំនាន់​ថ្មី​បង្ហាញ​ខ្លួន​ផ្លូវការ គឺ​ស្រាល​បំផុត និង​លឿន​បំផុត​ចំណោម Surface ស៊េរី​មុន (Video)​



ក្រុមហ៊ុន Microsoft ថ្មីៗ​នេះ ទើប​បាន​ប្រកាស​ចេញ​ថេប្លេត Windows ស៊េរី​ចុងក្រោយ គឺ Surface Pro ​ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន ដំណើរការ​លឿន​ជាង​មុន និង​មាន​ទម្ងន់​ស្រាល​ជាង​មុន។ ក្រុមហ៊ុន​បាន​ហៅ​ឈ្មោះ​ថេប្លេត​នេះ​ថា new Surface Pro ​ដែល​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ Intel Core ​m3 ​ពីរ​ជម្រើស​គឺ Intel Core i5 និង Intel Core i7។ https://youtu.be/TwWs2jIy4js ​ថេប្លេត​កូន​កាត់​កុំព្យូទ័រ​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​ឱ្យ​រឹតតែ​មាន​សមត្ថភាព​ដំណើរការ​ខ្ពស់​ជាង​មុន មាន​កម្លាំង​ថ្ម​កាន់​បាន​យូរ​ជាង​មុន ៥០% ប្រៀបធៀប​នឹង Surface Pro 4។ new Surface Pro មាន​កម្រាស់​ស្ដើង​ត្រឹមតែ ៨,៥មិល្លីម៉ែត្រ និង​មាន​ទម្ងន់ ១,៦៩ផោន ឬ​ប្រហែល ០,៧៦គីឡូក្រាម ហើយ​វា​បាន​បំពាក់​មក​ជាមួយ​អង្គ​ប្រតិបត្តិ Intel Core i7 ជំនាន់​ទី៧ ប្រភេទ fanless។ ​Surface Pro ស៊េរី​ឆ្នាំ២០១៧ នេះ​ថែមទាំង​បង្ហាញ​ខ្លួន​ជាមួយ​ស្រោម Signature Type Cover មាន​គុណភាព​ខ្ពស់​ផង​ដែរ ដែល​មាន trackpad ​ផលិត​ពី​កញ្ចក់ (glass) ​ដែល​គាំទ្រ​ការ​ប្រើ​ម្រាម ៥ ប្រភេទ multi-touch ​ដំណើរការ​បាន​យ៉ាង​រលូន។ ថេប្លេត​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ​នេះ មាន​អេក្រង់​ទំហំ ១២,៣៤អ៊ីញ​ប្រភេទ PixelSense display ​ហើយ​មាន​ជម្រើស​លក្ខណៈ​សម្បត្តិ 4GB និង RAM ទំហំ 16GB ហើយ​ក៏​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ SSD អាច​ដល់ 1TB ​ផង​ដែរ។ ​តម្លៃ new Surface Pro គឺ​ចាប់ពី ៧៩៩ដុល្លារ សម្រាប់​ម៉ូដែល Intel Core m3 ​និង​ជម្រើស Intel Core i7 ​អម​ជាមួយ RAM 16GB ហើយ​អង្គ​ផ្ទុក​ទិន្នន័យ​ដល់ 1TB នឹង​មាន​តម្លៃ ២៦៩៩ដុល្លារ​អាមេរិក។ អ្នក​អាច​ស្វែងយល់​អំពី​លក្ខណៈ​សម្បត្តិ new Surface Pro ​នៅ​លើ​គេហទំព័រ​ផ្លូវការ Microsoft ​ជាមួយ​តំណភ្ជាប់​ខាង​ក្រោម​បាន ដែល​​វា​ក៏​នឹង​មាន​ឱ្យ​កុម្ម៉ង់​ទិញ​ចាប់ពី​ពេល​នេះ​ហើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Microsoft
X
5s