ដង្កៀប​សក់​ទំនើប Ontenna Hair Clip នឹង​ធ្វើ​ឱ្យ​មនុស្ស​ថ្លង់​អាច​មាន​អារម្មណ៍​ស្ដាប់​ឮ​វិញ​ក្នុង​ពេលអនាគត (Video)​



​អរគុណ​ដល់​បច្ចេកវិទ្យា​ថ្មី​នៅ​លើ​ឧបករណ៍ Ontenna ​ដែល​ជា​គំរូ​ដង្កៀប​សក់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប។ ដង្កៀប​សក់​នេះ​ប្រើប្រាស់ Arduino platform ដែល​អាច​បង្កើត​លំញ័រ​ និង​ត្រូវ​បាន​អភិវឌ្ឍ​ចេញ​ជា​គំរូ​បឋម (prototype) ដែល​គេ​មាន​គម្រោង សង្ឃឹម​នឹង​អាច​ជួយ​អ្នក​ជំងឺ​ថ្លង់​ត្រចៀក ឱ្យ​មាន​អារម្មណ៍​ស្ដាប់​ឮ​សំឡេង​វិញ​នៅ​ថ្ងៃ​ណាមួយ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​ជា​ការ​ធ្វើ​បទ​បង្ហាញ​អំពី​មុខងារ​ដង្កៀប​សក់​ទំនើប​នេះ ហើយ​វា​នឹង​អាច​ជួយ​មនុស្ស​ដែល​មាន​បញ្ហា​លើ​សោតវិញ្ញាណ​បាន។ ក្រុមហ៊ុន​ផលិត hardware ​របស់​អាមេរិក Adafruit បាន​ពន្យល់​លំអិត​ទៅ​លើ ដង្កៀប​សក់​លំញ័រ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​នេះ ​ថា​វា​ត្រូវ​បាន​បង្ហាញ​ចេញ​កាលពី​ឆ្នាំ​មុន ហើយ​បាន​ចាប់ផ្ដើម​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​មួយ និង​​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន Tatuya Honda។ https://youtu.be/cQeSGiJ2Q8U មាន​ការ​បង្កប់​មុខងារ​ជីវមាត្រ នៅ​ក្នុង​ដង្កៀប​សក់​ទំនើប​នេះ ដែល​ធ្វើ​ឱ្យ​មាន​​ការ​បង្កើត​លំញ័រ​នៅ​លើ​សក់​បាន គឺ​ដូច​ច្រើន​ទៅ​នឹង​ពុកមាត់​នៅ​លើ​សត្វឆ្មា​អីចឹង។ បច្ចុប្បន្ន​ម៉ូដែល​នេះ អាច​បង្កើន​លំញ័រ​ពឹងផ្អែក​លើ​ចន្លោះ​ពេល​នៃ​សំឡេង តែ​សង្ឃឹម​ថា នឹង​ត្រូវ​អភិវឌ្ឍ​ឱ្យ​ក្លាយ​ទៅ​ជា​ផលិតផល​ដែល​មាន​មុខងារ​ល្អ​ជាង​នេះ​នៅ​ពេល​ខាង​មុខ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Adafruit
X
5s