Huawei បញ្ចេញ MateBook E ជាគូប្រជែងនឹង Surface Pro ថ្មីរបស់ Microsoft មានអេក្រង់ 2K display ឈីប Core i7 ដើរដោយ Windows 10
ក្រុមហ៊ុន Huawei ថ្មីៗទើបបានប្រកាសចេញថេប្លេតកាត់កុំព្យូទ័រប្រភេទ 2-in-1 ដំណើរការដោយ Windows 10 សម្រាប់ប្រកួតប្រជែងនឹង Surface Pro ថ្មីរបស់ Microsoft ដែលទើបសម្ពោធកាលពីពេលថ្មីៗ។ វាមានឈ្មោះ MateBook E ដែលមានទាំងមុខងារកុំព្យូទ័រ និងអាចដក Keyboard ដកដាច់ចេញពីអេក្រង់ សម្រាប់ប្រើជាថេប្លេតបាន។
MateBook E គឺជាកុំព្យូទ័រកូនកាត់ថេប្លេតជំនាន់ថ្មីរបស់ Huawei ដែលមានសមត្ថភាពខ្ពស់ ល្បឿនលឿន រូបរាងឌីហ្សាញទំនើប និងងាយស្រួលយកតាមខ្លួន។ វាមានអេក្រង់ទំហំ ១២អ៊ីញកម្រិត 2K (2160x1440)px ជាមួយកម្រិតពន្លឺ 400nits។ ថេប្លេត 2-in-1 នេះមានទម្ងន់ ៦៤០ក្រាម (មិនរាប់បញ្ចូលទម្ងន់ keyboard) ឬទម្ងន់ ១,១គីឡូក្រាម (រាប់ទាំងទម្ងន់ keyboard)។
MateBook E បំពាក់ដោយឈីប Intel Core m3 ជំនាន់ទី៧ ឬ Core i5 និងមាន RAM 4GB ឬ 8GB។ ឧបករណ៍ 2-in-1 នេះ នឹងមានជម្រើសអង្គចងចាំប្រភេទ SSD ទំហំផ្សេងគ្នាគឺ 128GB / 256GB និង 512GB។ ផលិតថ្មីសន្លាងរបស់ Huawei នេះ មានភ្ជាប់ជាមួយក្ដារចុច Folio Keyboard ដែលអាចបត់បាន ១៦០ដឺក្រេ ងាយស្រួលបញ្ចូលទស្សនាវីដេអូ។
MateBook E បំពាក់មកជាមួយ speaker ចំនួន២ គាំទ្រមុខងារ Dolby Audio Premium កាមេរ៉ាមុខទំហំ 5MP មានកម្លាំងថ្ម 4430mAh ដែលអាចប្រើបានរយៈពេល ៩ម៉ោង។ ថេប្លេត កាត់កុំព្យូទ័រនេះ ភ្ជាប់មកជាមួយរន្ធ USB-C មានរន្ធកាស 3.5mm ប្រភេទ stereo headset jack មាន Bluetooth 4.1 និង Wi-Fi។ Huawei Mate E បានបំពាក់នូវគ្រឿងបន្សំមួយចំនួន រួមមាន multi-functional MateBook 2 និងប៊ិច MatePen។ Huawei MateBook E នឹងមានលក់ចាប់ពីតម្លៃ ៩៩៩អឺរ៉ូ ឬប្រហែល ១១២២ដុល្លារ សម្រាប់ម៉ូដែលមានលក្ខណៈសម្បត្តិ m3/4GB/12GB SSD ហើយតម្លៃ ១៤៥៩ដុល្លារសម្រាប់ម៉ូដែលភ្ជាប់លក្ខណៈសម្បត្តិ i5/8GB/256GB SSD។ MateBook E មានជម្រើសពណ៌ចំនួន៣ គឺពណ៌ ខៀវ ពណ៌ត្នោត និងពណ៌ផ្កាឈូក៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena