បើមានសញ្ញាបែបនេះហើយ នៅតែមិនពិសាទឹកឲ្យគ្រប់គ្នាទៀតអ្នកអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមិនខាន
ការពិសាទឹកមិនបានគ្រប់គ្រាន់ វានាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ តាមរបាយការណ៍របស់ CBS គឺថា៖ «ជនជាតិអាមេរិក៧៥ភាគរយគឺមានបញ្ហាសុខភាពដោយសារពិសាទឹកមិនបានគ្រប់គ្រាន់នេះឯង។» តើមានសញ្ញាបែបណាខ្លះបង្ហាញ ថាអ្នក គួរតែពិសាទឹកឲ្យបានច្រើនជាងរាល់ដង?
១) មាត់ ស្បែក ភ្នែក ដូចជាស្ងួតខុសធម្មតា៖ សញ្ញាដែលអ្នកអាចមើលឃើញជាងគេពេលដែលអ្នកខ្វះជាតិទឹកគឺស្ថិតនៅលើស្បែកនេះឯង។ បើពិសាទឹកមិនគ្រប់គ្រាន់ វានឹងមិនអាចបញ្ចេញជាតិទឹកពីក្នុងខ្លួនអ្នកចេញមកក្រៅបានច្រើនទេ។
២) ទឹកនោមពណ៌លឿននិងត្នោត៖ កាលណាទឹកនោមអ្នកមានពណ៌នេះគឺដោយសារកង្វះជាតិទឹក នេះឯង ជាតិពុលមានការកើនឡើងក្នុងទឹកនោម។ អ្នកមិនដឹងឡើយថាទឹកអាចជួយលាងជាតិពុលក្នុងខ្លួនអ្នកបាន បើអ្នកពិសាទឹកគ្រប់គ្រាន់ទឹកនោមនោះវាមានពណ៌សធម្មតាទេ។
៣) មានអារម្មណ៍ហេវហត់អស់កម្លាំង៖ ទឹកបង្កើនខ្យល់អុកស៊ីហ្សែនក្នុងខ្លួនអ្នក។ កាលណាមាន ខ្យល់អុកស៊ីហ្សែនច្រើនក្នុងខ្លួន អ្នកនឹងមានថាមពលច្រើនដែរ។ បើគ្មានទឹក ខ្លួនប្រាណរបស់អ្នកនឹងស្រូបយកខ្យល់នេះបានពីឈាម ប៉ុន្តែវានឹងធ្វើឲ្យរាងកាយអ្នកឆាប់ចុះទ្រុឌទ្រោមអស់កម្លាំង។
៤) មានសម្ពាធឈាមខ្ពស់៖ កង្វះជាតិទឹក នឹងធ្វើឲ្យគ្រាប់ឈាមអ្នកក្រាស់ ហើយពិបាកក្នុងការហូរចុះឡើង ដែលជាហេតុនាំឲ្យសម្ពាធឈាមក៏កើនឡើងទៅតាមហ្នឹង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity