នាំ​ប្រិយមិត្ត​មក​ស្គាល់​ស្មាតហ្វូន​ទើប​ចេញ​ថ្មី​របស់​ចិន Gionee ដល់​ទៅ ៣ម៉ូដែល​ ភ្ជាប់​កាមេរ៉ា​ភ្លោះ​ទាំង​មុខ​ទាំង​ក្រោយ​​ ​តម្លៃ​​តែ $២៩៥​



ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​សាធារណជន​ខ្លះ មិន​សូវ​ស្គាល់​របស់​ចិន គឺ Gionee ​ថ្មីៗ​នេះ ទើប​បាន​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី​ម្ដង​ដល់​ទៅ ៣ម៉ូដែល ដែល​បែងចែក​ទៅ​តាម​កម្រិត​សមត្ថភាព​ដូច​ជា ស្មាតហ្វូន​ស៊េរី​ខ្ពស់ Gionee S10, ស៊េរី​មធ្យម S10B និង​ស៊េរី​ទាប S10C។ +Gionee S10

​Gionee S10 ជា​ស្មាតហ្វូន​ល្អ​បំផុត​ក្នុង​ចំណោម​ស្មាតហ្វូន​ចេញ​ថ្មី​សែស្រឡាយ Gionee S។ វា​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​សមត្ថភាព​ខ្ពស់ មាន​ពីរ​គ្រាប់​ខាង​មុខ និង​ពីរ​គ្រាប់​ខាង​ក្រោយ ពោល​គឺ​កាមេរ៉ា​ភ្លោះ​ទាំង​សងខាង។ កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​មាន​ទំហំ 16MP/8MP sensors និង​អាច​រូប selfie ​ដោយ​កាមេរ៉ា​ភ្លោះ​ខាង​មុខ​ទំហំ 20MP/8MP។ S10 បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ ៥,៥អ៊ីញ 1080p LCD ប្រភេទ 2.5D កោង​ឃុប​ផ្នែក​គែម បំពាក់​ឈីប MediaTek Helio P25 ជាមួយ​អង្គ​ប្រតិបត្តិ octa-core និង​មាន RAM 6GB។ ស្មាតហ្វូន​នេះ​មាន​កម្លាំង​ថ្ម 3,450mAh។ +Gionee S10B

Gionee S10B ​បាន​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ ទំហំ 13MP/5MP ​ហើយ​មាន​កាមេរ៉ា​មុខ​តែ​មួយ​គ្រាប់​សម្រាប់​ថត selfie ​ប៉ុណ្ណោះ​មិន​ដូច​ជា​ស៊េរី S10 ខាង​លើ​ដែល​ជា​កាមេរ៉ា​មុខ​ភ្លោះ​នោះ​ទេ។ កាមេរ៉ា​មុខ​មាន​ទំហំ 16MP និង​មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ 1080p LCD ​ហើយ​ប្រើ​ឈីប Helio P10 អម​ដោយ RAM 4GB ​និង​មាន​កម្លាំង​ថ្ម 3700mAh។ +Gionee S10C

​ចំណែក​ម៉ូដែល​ចុងក្រោយ​នេះ​គឺ Gionee S10C ដែល​វា​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​ខាង​មុខ​ទំហំ 16MP។ ប្ដូរ​ពី​ការ​ប្រើ​ស៊េរី​ឈីប MediaTek ស្មាតហ្វូន S10C នេះ បាន​បំពាក់​ដោយ​ Snapdragon 427 របស់ Qualcomm ជាមួយ​ក្រាហ្វិកAdreno 308 និង​មាន RAM 4GB។ កម្លាំង​ថ្ម​នៅ​លើ S10C គឺ​មាន 3100mAh។ ស្មាតហ្វូន​ថ្មី​ទាំង ៣ម៉ូដែល​នេះ មាន​នូវ​រន្ធ​ហាយប្រ៊ីដ អាច​ប្រើ​ស៊ីម​កាត​បាន​២ ឬ​ប្រើ​ស៊ីម​មួយ និង​ដោត​មេម៉ូរី microSD បាន​មួយ ហើយ​ទាំង៣ ម៉ូដែល​សុទ្ធតែ​មាន​មុខងារ​ស្កេន​ក្រយៅដៃ និង​ប្រើប្រាស់​សូហ្វ៊ែរ Amigo OS ​ក្រោម​ស្តង់ដារ Android 7.0 Nougat។ Gionee S10 នឹង​មាន​លក់ ក្នុង​ជម្រើស​ពណ៌​ដូច​ជា ទឹក​មាស, ខ្មៅ, ខៀវ និង​ពណ៌​បៃតង ជាមួយ​តម្លៃ​ប្រហែល ២៩៥ដុល្លារ ចាប់ពី​ថ្ងៃ​ទី៩ ខែ​មិថុនា​ក្រោយ​នេះ នៅ​លើ​ទីផ្សារ​ចិន​មុន​គេ។ ចំណែក Gionee S10B វិញ ក៏​នឹង​មាន​លក់​នៅ​ទីផ្សារ​ចិន​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ដែល​មាន​តម្លៃ ២៤៩ដុល្លារ។ Gionee S10C ​នឹង​មាន​លក់​ក្នុង​តម្លៃ ២៣៣ដុល្លារ​ចាប់ពី​ថ្ងៃ​នេះ​តទៅ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s