Apple ​បញ្ចេញ​ឈុត​ពាណិជ្ជកម្ម​ថ្មី​ចំនួន៣ ​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ប្ដូរ​ទៅ​ប្រើ iPhone (Video)​



ជា​ការ​ពិត រយៈពេល ១សប្ដាហ៍​ហើយ ដែល Apple បាន​បង្កើត​ទំព័រ​ដាក់​ឈ្មោះ​ថា 'Switch' នៅ​លើ​វែបសាយ​ផ្លូវការ​របស់​ខ្លួន។ នៅ​លើ​ទំព័រ​ថ្មី​នេះ ក្រុមហ៊ុន​បាន​បង្ហោះ​វីដេអូ មួយ​ចំនួន ដែល​ជា​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន សម្រាប់​ឱ្យ​សាធារណជន​ទស្សនា គោលបំណង​ចង់​អន្ទង​ចិត្ត​អ្នក​ប្រើ​ស្មាតហ្វូន ឱ្យ​ផ្លាស់ប្ដូរ​មក​ប្រើ iPhone វិញ គឺ​ជា​ជម្រើស​ដ៏​ល្អ។ ចំណែក ៣វីដេអូ​ផ្សេង​ទៀត ទើប​បង្ហោះ​តាម​ក្រោយ ដែល​គេហទំព័រ GSMArena លើក​យក​មក​ចុះផ្សាយ។ https://youtu.be/TQy2heNOhe8 ពាណិជ្ជកម្ម​ទាំង៣ នេះ គឺ​សុទ្ធតែ​ជា​វីដេអូ​ខ្លីៗ​រយៈពេល ១៥វិនាទី​ប៉ុណ្ណោះ។ ២វីដេអូ​ក្នុង​ចំណោម​វីដេអូ​ពាណិជ្ជកម្ម ឃើញ​ដាក់​ចំណង​ជើង​ថា 'Smooth' និង 'Security' ដែល​ផ្ដោត​ទៅ​លើ​មុខងារ ដែល Apple គិត​ថា ស្មាតហ្វូន​របស់​ខ្លួន ល្អ​ផ្ដាច់​គេ ដោយ​ពុំ​មាន​ស្មាតហ្វូន​នេះ​ប្រៀប​ស្មើ។ ក្រុមហ៊ុន Apple បាន​លើកឡើង​ថា ទៅ​នឹង​ការ​បង្កើត​វីដេអូ​ពាណិជ្ជកម្ម​បង្ហាញ​ពី​ដំណើរ​រលូន​នៅ​លើ iPhone ថា ពីព្រោះ​តែ ទូរស័ព្ទ​ខ្លួន ត្រូវ​បាន​ឌីហ្សាញ​ផ្ដោត​លើ​គុណភាព​ទាំង​ផ្នែក hardware និង software។ https://youtu.be/AszkLviSLlg iPhone គឺ​ជា​ទូរស័ព្ទ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជាង​ស្មាតហ្វូន​ដៃគូ​ប្រកួតប្រជែង ពីព្រោះ​រាល់​ទូរស័ព្ទ​តែងតែ​បើក​ឱ្យ​ធ្វើ​បច្ចុប្បន្ន​ប្រព័ន្ធ​សូហ្វ៊ែរ​ទៅ​ជំនាន់​ចុងក្រោយ (លើកលែង​តែ iPhone ស៊េរី​ចាស់​ពេក) មិន​ដូច ស្មាតហ្វូន Android ដែល​ក្រុមហ៊ុន​ភាគច្រើន​ផ្ដោត​ផ្ដល់​កញ្ចប់ Software Update តែ​ទៅ​លើ​ស្មាតហ្វូន​ស៊េរី​ខ្ពស់ (flagship) ប៉ុណ្ណោះ។ https://youtu.be/bUWLszbCBF8 ចំណែក​វីដេអូ​ពាណិជ្ជកម្ម​ទី៣ នេះ​គឺ​និយាយ​ទៅ​លើ contact ដែល​មាន​លក្ខណៈ​ងាយស្រួល​ស្វែងរក​លេខ​ទូរស័ព្ទ ឬ​ព័ត៌មាន​សម្រាប់​ទាក់ទង (address book) នៅ​លើ iPhone។ កម្មវិធី Move to iOS ​របស់ Apple អាច​ស្វែងរក​និង​ដំឡើង​នៅ​ក្នុង Google Play Store ​វា​នឹង​ជួយ copy ឯកសារ​បញ្ជី​ទំនាក់ទំនង​រវាង​គ្នា ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s