​ស្ថាបនិក​បង្កើត Android ​​សម្ពោធ​ស្មាតហ្វូន​ទំនើប​ប្លែក​ភ្នែក Essential ​គែម​ស្ដើង​មិន​ចាញ់ Galaxy S8 ​តម្លៃ ៧០០ដុល្លារ​



ក្រោយ​មាន​ការ​បង្ហើប​រូប​ស្មាតហ្វូន Essential ​របស់​លោក Andy Runbin កាលពី​ខែ​មីនា​កន្លង​ទៅ ទីបំផុត​ពេល​នេះ​វា​ត្រូវ​បាន សហ​ស្ថាបនិក​អ្នក​បង្កើត​ប្រព័ន្ធ Android ​ឱ្យ​យើង​ប្រើប្រាស់​នៅ​លើ​ស្មាតហ្វូន​សព្វថ្ងៃ​នេះ សម្ពោធ​ Essential ជា​ផ្លូវការ​ហើយ។ Essential មាន​ការ​លើកឡើង​ថា ជា​ទូរស័ព្ទ​ទំនើប​ ត្រូវ​បាន​សម្រិតសម្រាំង​បំពាក់​មក​ជាមួយ hardware សមត្ថភាព​ខ្ពស់ អម​ដោយ​មុខងារ​មួយ​ចំនួន ដែល​អាច​ប្រកួតប្រជែង​នឹង​ស្មាតហ្វូន​ស៊េរី​ខ្ពស់​របស់ Samsung, Apple និង Google បាន។ ​ស្មាតហ្វូន​ចេញ​ថ្មី​របស់​លោក Andy Rubin ខាង​លើ ត្រូវ​បាន​បំពាក់​បន្ទះ​ឈីប Qualcomm Snapdragon 835, RAM 4GB, USB Type-C, កម្លាំង​ថ្ម 3040mAh និង​មាន​មេម៉ូរី 128GB ​ប្រភេទ UFS 2.0។ មិន​ដូច​ទៅ​នឹង​ស្មាតហ្វូន​ទំនើបៗ​បច្ចុប្បន្ន​ដែល​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​នោះ​ទេ ដោយ Essential ​គឺ​បាន​ផលិត​ពី​សារធាតុ​ទីតាញ៉ូម និង​សេរ៉ាមិក មាន​ន័យ​ជា វា​រឹតតែ​មាន​ភាព​ធន់​ខ្លាំង​ជាង​មុន ទៅ​លើ​ការ​ប្រើប្រាស់ ក៏​ដូច​ជា​ធន់​នឹង​ការ​ធ្លាក់​ជាង​មុន។ វា​ថែមទាំង​មាន​រូបរាង​ស្រលូន និង​រលោង ហើយ​ពុំ​មាន​បិទ​រូប​ឡូហ្គោ​នោះ​ទេ។ ស្មាតហ្វូន ​Essential ​នឹង​មាន​ទំហំ​អេក្រង់ ៥,៧អ៊ីញ កម្រិត 2560x1312 QHD (503ppi) ហើយ​មាន​លក្ខណៈ​ដូច​ជា​ស្មាតហ្វូន​ទូទៅ​ដែរ ដោយ​មាន​កម្រិត​បង្ហាញ​រូប 19:10 display ​និង​មាន​គែម​អេក្រង់​ស្ដើង edge-to-edge។ យើង​សង្កេត​ឃើញ​គែម​អេក្រង់​របស់ Essential ​ហាក់​ស្ដើង​ជាង Galaxy S8 បន្តិច នៅ​ផ្នែក​ខាង​លើ ហើយ​មាន​កាមេរ៉ា​មុខ​ទំហំ​តូច​មួយ​នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​នោះ។ អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ផ្សេង​ទៀត​នៅ​លើ​ស្មាតហ្វូន Essential ​គឺ​វា ត្រូវ​បាន​ឌីហ្សាញ​ឱ្យ​មាន​លក្ខណៈ​ជា​ម៉ូឌុល​ដែល​​អាច ឱ្យ​ឧបករណ៍​បន្សំ​ខាង​ក្រៅ មក​ភ្ជាប់​ប្រើ​ជាមួយ​វា​បាន ជាក់ស្ដែង​គឺ​កាមេរ៉ា ៣៦០ដឺក្រេ ដែល​មាន​សមត្ថភាព​អាច​ថត​វីដេអូ​កម្រិត UHD ​នៅ 30fps បាន ហើយ​ក៏​មាន​ដុំ charging dock ​អាច​ប្រើ​ជាមួយ Essential ផង​ដែរ។ លេន​កាមេរ៉ា​នៅ​លើ Essential ​ត្រូវ​បាន​ឌីហ្សាញ​ឱ្យ​មាន​លក្ខណៈ​រាប​ស្មើ​ទៅ​នឹង​តួ​ទូរស័ព្ទ និង​មាន​កាមេរ៉ា​ភ្លោះ dual camera នៅ​ខាង​ក្រោយ ទំហំ 13MP CIS ​និង monochrome CIS ដែល​ជួយ​បន្ថែម​ពន្លឺ​ក្នុង​ការ​ថត​រូប​នៅ​ទីងងឹត​បាន​ច្បាស់។ ចំណែក​កាមេរ៉ា​មុខ​របស់​វា​មាន​ទំហំ 8MP ដែល​អាច​ថត​វីដេអូ​កម្រិត 4K ទាំង​កាមេរ៉ា​មុខ និង​ក្រោយ។ លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នោះ គឺ​ថា អេក្រង់ Essential បាន​ក្រាល​ដោយ​កញ្ចក់​ការពារ Gorilla Glass 5 ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougate 7.1.1 ​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ខាង​ក្រោយ​រាង​មូល ដូច​ជា Google Pixel ដែរ និង​មាន Bluetooth 5.0។ ដូច​ទៅ​នឹង iPhone 7 និង 7 Plus ដែរ ដោយ Essential ពុំ​មាន​រន្ធ​កាស headphone jack ​នោះ​ទេ ប៉ុន្តែ​មាន​នូវ​ដុំ​បន្ត USB C-to-3.5mm adapter សម្រាប់​ប្រើ​ជាមួយ​ស្ទើរ​គ្រប់​កាស​ត្រចៀក​បាន។ ស្មាតហ្វូន Essential ​ត្រូវ​បាន​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​ចាប់ពី​ថ្ងៃ​នេះ ជាមួយ​តម្លៃ ៦៩៩ដុល្លារ ឬ ៧៤៩ដុល្លារ ប្រសិន​អ្នក​ចង់​បាន​គ្រឿង​បន្សំ​ដែល​ជា​កាមេរ៉ា ៣៦០ដឺក្រេ។ មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឡើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s