Ford សម្ពោធរថយន្ត Focus RS ស៊េរីថ្មីឆ្នាំ២០១៨ ជំនាន់ Limited Edition យ៉ាងទំនើបផលិតទុកលក់តែ ១៥០០គ្រឿងទេ! (Video)
ក្រុមហ៊ុន Ford ថ្មីៗនេះ ទើបសម្ពោធរថយន្តស៊េរីថ្មីគឺ Ford Focus RS Limited Edition ឆ្នាំ២០១៨ ដែលផលិតចំនួនតែ ១៥០០គ្រឿងប៉ុណ្ណោះ សម្រាប់លក់លើទីផ្សារអាមេរិក និងកាណាដា។
[caption id="attachment_40503" align="aligncenter" width="700"] Ford followed Focus RS enthusiast conversations on blogs, forums and Facebook groups, which helped inspire the new 2018 limited-edition Focus RS[/caption]
រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុនអាមេរិក Ford Motor នេះ នឹងជារថយន្តស៊េរីចុងក្រោយ Ford Forcus RS ឆ្នាំ២០១៨ ហើយមានល្បឿនសំទុះពី ០គីឡូម៉ែត្រ ទៅ ៩៩,៨គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេល ៤,៧វិនាទី។ នេះជារថយន្តជំនាន់ថ្មីប្រកបដោយសមត្ថភាពខ្លាំង សម្រាប់ទីផ្សារអ្នកនិយមរថយន្តនៅអាមេរិកខាងជើង។
https://youtu.be/8Wz4ObDSQlo
Ford Focus RS Limited Edition ស៊េរីឆ្នាំ២០១៨ នេះមានជម្រើសពណ៌រថយន្ត គឺក្រហមស្ទីលបែបរថយន្តប្រណាំង និងពណ៌ខៀវ Nitrous Blue។ ដំបូលក្រោយនៃរថយន្តត្រូវបានឌីហ្សាញមានពណ៌ខ្មៅរលោង ហើយមានភ្ជាប់ដោយរូបឡូហ្គោ RS ពណ៌ខៀវ នៅលើផ្នែកខ្លះនៃរថយន្ត។ រថយន្ត Ford Focus RS Limited Edition ដែលនឹងត្រូវផលិតក្នុងបរិមាណកំណត់ត្រឹម ១៥០០គ្រឿងនេះ នឹងមានលក់លើទីផ្សារចាប់ពីចុងឆ្នាំ២០១៧ នេះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Ford