​យុវជន​​ខ្មែរ​​មាន​សមត្ថភាព​បង្កើត​បណ្ដាញ​សង្គម​សម្រាប់​លក់​ផលិតផល​គួរ​ឱ្យ​ភ្ញាក់ផ្អើល!​​​ ​​



www.khwall.com ដែល​ជា​បណ្ដាញ​សង្គម​ទីផ្សារ (social marketplace) ថ្មី​មួយ សម្រាប់​ប្រជាជន​​កម្ពុជា ដើម្បី​ធ្វើ​ការទិញ​និង​លក់​ទំនិញ​ឬ​សេវាកម្ម​​ដ៏​មាន​ប្រសិទ្ធភាព​។ អ្នកលក់​អាច​បង្កើត​ហាង​បាន​ដោយ​ខ្លួនឯង​ដោយ​សេរី គ្រាន់តែ​បំពេញ​ព័ត៌មាន​មួយ ចំនួន​ប៉ុណ្ណោះ។ ​យុវជន​ខ្មែរ ៣​រូប ជា​អ្នកបង្កើត​បណ្ដាញ​សង្គម​ទីផ្សារ​ថ្មី​មួយ​នេះ ប្រកបដោយ​​ឆន្ទៈ​ និង​ការ​ព្យាយាម​ខ្ពស់​។ លោកអ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ www.khwall.com ដើម្បី​ធ្វើ​ការទិញ និង​លក់ទំនិញ​ដោយ​សេរី​។​ ​អ្វី​ដែល​គួរ​កត់​សម្គាល់ គឺ​ទម្រង់​ទូទៅ និង​ការប្រើប្រាស់​ស្រដៀង​ទៅ​នឹង​បណ្ដាញ​សង្គម​ដ៏​ទៃ ដែលជា​ភាព​ងាយ​ស្រួល​ដល់ អ្នកប្រើប្រាស់​គ្រប់គ្នា​។​ ​បច្ចុប្បន្ន​នេះ ​khwall បាន​ដំណើរការ​មុខងារ ជាច្រើន​ដើម្បី​សម្រួល​ដល់ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូចជា​៖ ​*អាច chat ជាមួយ​អ្នកលក់​ណា​ម្នាក់​បាន​ភ្លាមៗ (chat and message) ​*អាច​បញ្ចេញមតិ​ទៅលើ​មុខទំនិញ​ណា ដែល​អ្នក​ចាប់អារម្មណ៍ (comment on product) ​*អាច​តាមដាន​អ្នកលក់​ណា​ម្នាក់ ឬ​ហាង​ណាមួយ (Follow seller or Store) ​*អាច​មើល​ហាង​ណា​ដែល​នៅក្បែរៗ​អ្នក (Store near by) ​*អាចដាក់​លក់ទំនិញ​ដោយ​សេរី និង​ឥតគិតថ្លៃ (Free post product) *អាចបង្កើត​ហាង​ផ្ទាល់ខ្លួន​ដោយ​សេរី​ ​*អាច​មើល​ទីតាំង​របស់​ទំនិញ (Product Location) ​ ស្ថាបនិក​ទាំង​បី​ ​បាន​បញ្ចា​ក់ថា khwall នឹង​វិវឌ្ឍន៍​ខ្លួន​ទៅជា​បណ្ដាញ​សង្គម​ទីផ្សារ​ដ៏​វៃឆ្លាត​មួយ (smart system) ដែល​អាច​ដឹង​អំពី​តំរូវការ​ជាក់លាក់​របស់​អ្នកប្រើប្រាស់​ទៀតផង​។ khwall នឹងដាក់​បញ្ចូល​ឱ្យប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ទូទាត់​ប្រាក់​លើ​ប្រព័ន្ធ​អន​ឡាញ (online payment) ហើយ​និង សេវា​ដឹកជញ្ជូន​ទំនិញ​ទៅដល់​ផ្ទះ​អ្នកទិញ​ក្នុង​គោលបំណង​សម្រួល​ដល់​ការ ទិញ​និង​លក់។​

នេះ​ជា​ពេលដែល​អ្នក​គួរ​សាកល្បង ដោយ​ចូលទៅ​កាន់ link ខាងក្រោម​នេះ​ www.khwall.com facebook.com/khwalldotcom

X
5s