Note 7 ជួសជុល​រួច​​​ឈ្មោះ​ថ្មី Note FE នឹង​មាន​លក់​លើ​ទីផ្សារ​តម្លៃ ៦២០ដុល្លារ​អាមេរិក​



ថ្មីៗ​នេះ យើង​បាន​ឮ​ដំណឹង​មក​ថា Galaxy Note 7 ដែល​ជួសជុល​ឡើង​វិញ ហៅ​ម៉ូដែល Note FE ​នឹង​មាន​លក់​លើ​ទីផ្សារ​ឆាប់ៗ ​ហើយ​ពេល​នេះ ហាក់​មាន​ព័ត៌មាន​លំអិត​ខ្លះ​អំពី​តម្លៃ​របស់​ស្មាតហ្វូន​កូន​កាត់​ថេប្លេត​ទំនើប​នេះ​ហើយ។

ក្រុមហ៊ុន Samsung នឹង​ចេញ​លក់ Galaxy Note FE ​នៅ​លើ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង និង​តាម​ទីផ្សារ​ផ្សេង​ទៀត ហើយ​នឹង​មាន​លក់​រាយ​ក្នុង​តម្លៃ ៦៦៩៦០០វ៉ុន ឬ​ប្រហែល ៦២០ដុល្លារ​អាមេរិក។ Galaxy Note FE ​គឺ​ជា ជំនាន់​ទូរស័ព្ទ​ជួសជុល​ឡើង​វិញ​ពី Galaxy Note 7 ​ដែល​មាន​បញ្ហា​នៅ​លើ​ថ្ម​កន្លង​ទៅ ហើយ​វា​នឹង​មាន​កម្លាំង​ថ្ម​ទាប​ជាង​មុន គឺ​ត្រឹម 3200mAh។ Note FE ​គឺ​នៅ​តែ​មាន​លក្ខណៈ​សម្បត្តិ​ដដែល ដូច​គ្នា​នឹង Note 7 ​ពោល​គឺ​មាន​អេក្រង់​ទំហំ ៥,៧អ៊ីញ Quad HD ​ជាមួយ​កម្រិត resolution 2560x1440px។ Galaxy Note FE នឹង​បំពាក់​ដោយ​ឈីប Exynos 8990 ​ហើយ​មាន RAM 4GB ​ភ្ជាប់​មេម៉ូរី 64GB ​និង​មាន​កាមេរ៉ា​ក្រោយ​ទំហំ 12MP៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Sammobile
X
5s