Nokia 9 នឹងត្រូវវែកមុខក្នុងខែមិថុនានេះ មានសមត្ថភាពខ្លាំងកប់ Snapdragon 835 និងមាន RAM 8GB
ថ្មីៗនេះ គេបានឃើញការធ្វើធេស្តនិងដាក់ពិន្ទុ Geekbench លើស្មាតហ្វូន Nokia ថ្មី ដែលគេអះអាងថា មានម៉ូដែល Nokia 9 ហើយឥឡូវនេះ វាថែមទាំងបានបង្ហាញនៅលើគេហទំព័រធ្វើតេស្ត AnTuTu Benchmarks ផងដែរ។
គំរូ Nokia 9
ដូចប្រិយមិត្តបានលេចឮដំណឹងអំពីស្មាតហ្វូនថ្មី Nokia 9 រួចមកហើយ វានឹងបំពាក់កាមេរ៉ាចំនួនពីរគ្រាប់ (dual camera) នៅខាងក្រោយ ដែលមានទំហំ 13MP តែមិនច្បាស់អំពីកាមេរ៉ាមុខនោះទេ។ Nokia 9 ត្រូវបានសរសេរបញ្ជាក់ថា បានបែងចែកជាពីរម៉ូដែលគឺ RAM 4GB អមដោយមេម៉ូរី 64GB និងម៉ូដែលមាន RAM 8GB អមដោយមេម៉ូរូទំហំ 128GB។ គេរំពឹងថា Nokia 9 នឹងត្រូវសម្ពោធចេញផ្លូវការក្នុងខែមិថុនានេះ ដែលវានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ The Android Soul