ZTE Nubia Z17 ​គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ ដែល​មាន Quick Charge 4+ និង​មាន RAM ដល់ 8GB​



​ZTE Nubia Z17 អាច​ជា​ទូរស័ព្ទ​ស៊េរី​ខ្ពស់​ សមត្ថភាព​ខ្លាំង ដែល​ត្រូវ​បាន​ក្រុមហ៊ុន ZTE ជ្រើសរើស​តួ​ល្បី​មក​កាន់​ផ្សព្វផ្សាយ​ដោយ​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ Cristiano Ronaldo។ Nubia Z17 ជា​ស្មាតហ្វូន​ទំនើប ដែល​ភ្ជាប់​មុខងារ​សាកថ្ម​ឆាប់​ពេញ​ជំនាន់​ចុងក្រោយ Quick Charge 4+ ដំបូង​គេ និង​មាន RAM ​ធំ រហូត​ដល់ 8GB។ ខាង​ក្រោម​នេះ ជា​លក្ខណ​សម្បត្តិ​នៅ​លើ Nubia Z17៖

-អេក្រង់​ទំហំ ៥,៥អ៊ីញ កម្រិត 1080p -បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 835 -RAM ទំហំ 8GB និង​មេម៉ូរី​ទំហំ 128GB -កាមេរ៉ា​ក្រោយ​ភ្លោះ ​ទំហំ 23MP + 12MP ហើយ​កាមេរ៉ា​មុខ​ទំហំ 16MP -ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.1 Nougat ​ -កម្លាំង​ថ្ម 3200mAh ​និង​មាន Quick Charge 4+

Nubia Z17 ​ជា​ទូរស័ព្ទ​ទី២ ហើយ​របស់​ក្រុមហ៊ុន ZTE ដែល​ភ្ជាប់​ RAM 8GB ​ហើយ​គាំទ្រ​មុខងារ Quick Charge 4+ ​របស់​ Qualcomm ​ដែល​អាច​សាកថ្ម​បាន ៥០% ចំណាយ​ពេល​តែ ២៥នាទី​ប៉ុណ្ណោះ។ វា​ក៏​ជា​ទូរស័ព្ទ​ទី២ ដែល​ត្រូវ​បាន​បំពាក់​ឈីប Snapdragon 835 ​បន្ទាប់​ពី Mi 6 របស់ Xiaomi។ Nubia Z17 ​ក៏​ជា​ស្មាតហ្វូន​មិន​ចូល​ទឹក គាំទ្រ Dolby Atmos ​និង​មាន​មុខងារ IR Blaster ​ហើយ​វា​នឹង​មាន​លក់​ក្នុង​ជម្រើស​ពណ៌​ចំនួន៥ គឺ​ពណ៌​ខៀវ ខ្មៅ មាស ក្រហម និង​ខ្មៅ​លាយ​មាស។ ស្មាតហ្វូន RAM យក្ស​របស់ ZTE ពេល​នេះ​មាន​លក់​តែ​នៅ​លើ​ទីផ្សារ​ចិន ក្នុង​តម្លៃ​ចាប់ពី ៤១១ដុល្លារ សម្រាប់​ម៉ូដែល​មាន RAM 6GB អម​ដោយ​មេម៉ូរី​ទំហំ 64GB និង​តម្លៃ ៥៨៣ដុល្លារ សម្រាប់​ម៉ូដែល​មាន RAM 8GB អម​ដោយ​មេម៉ូរី 128GB៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s