​ការស្រាវជ្រាវ៖ ពិសា​​​ទឹកតែ​​ជា​ប្រចាំ​​ ​​​អាច​កាត់​បន្ថយ​អត្រា​​កើត​ជំងឺ​វិកលចរិត​បាន​​​​​​



​ពិសា​​​ទឹកតែ​​ជា​ប្រចាំ​​ ​អាច​កាត់​បន្ថយ​នៃ​អត្រា​​ប្រឈម​នឹង​ ​បញ្ហា​វិកលចរិត​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​​​​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​​ ដែល​បាន​​សិក្សា​ដោយ​ផ្ទាល់​ទៅ​លើ​ជនជាតិ​ចិន​ចំណាស់​ៗ​ ដែល​មាន​វ័យ​លើស​ពី​៥៥​ឆ្នាំ​។

​បើ​តាម​ Feng Lei ដែល​ជា​ជំនួយ​ការ​របស់​សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​​ ​​ បាន​​លើក​ឡើង​តាម​រយៈ​ការ​ស្រង់​សម្ដី​ដោយ​​​​គេហទំព័រ ​World Economic Forum ​​​​​​​​ថា ថ្វីត្បិត​តែ​​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ជាមួយ​នឹង​ជនជាតិ​ចិន​ មាន​វ័យ​ចំណាស់​ក៏​ដោយ​ តែ​វា​អាច​​លើ​លទ្ធផល​របស់​មនុស្ស​ទូទៅ​ជា​រួម​បាន​។

​សូម​បញ្ជាក់​ថា តែ​​ជា​​ប្រភេទ​​ភេសជ្ជៈ​ម្យ៉ាង​​​ដែល​ទទួល​បាន​ការ​ពេញ​​និយម​ពិសា​យ៉ាង​ច្រើន​នៅ​​លើ​ពិភពលោក ​ជា​ពិសេស​នៅ​តំបន់​អាស៊ី ​ហើយ​តម្លៃ​របស់​វា​គឺ​មិន​ថ្លៃ​​ឡើយ​ ដែល​មនុស្ស​​ភាគច្រើន​អាច​មាន​​លទ្ធភាព​ក្នុង​ការ​ទិញ​​បាន​៕

​ដោយ​៖ រតនា​ ​វិចិត្រ​ ​ ​​​​

X
5s