Google ទើប​​​ដាក់​​ចេញ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ចល័ត Android Pay នៅ​លើ​ទីផ្សារ​តៃវ៉ាន់​



ក្រុមហ៊ុន Google ​កំពុង​បន្ត​ដាក់​ចេញ​ប្រព័ន្ធ​បង់ប្រាក់​តាម​ទូរស័ព្ទ​ចល័ត គឺ Android Pay ​របស់​ខ្លួន ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​ទើប​ចេញ mobile payment ​នេះ ឱ្យ​ប្រើ​បាន​នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ថែមទៀត។

មុខងារ Android Pay ​នឹង​អាច​ប្រើប្រាស់​បាន​នៅ​តាម​បណ្ដា​ហាង​លក់​ទំនិញ កាន់តែ​ច្រើន​ឡើង​នៅ​លើ​ទីផ្សារ​តៃវ៉ាន់ ហើយ​នឹង​គាំទ្រ​ដោយ​បណ្ដា​ធនាគារ​មួយ​ចំនួន រួម​មាន៖ CTBC និង First Bank ​ក៏​ដូច​ជា​នឹង​មាន​ធនាគារ​ជាច្រើន​ទៀត នឹង​ត្រូវ​បន្ថែម​ជា​បន្តបន្ទាប់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ Android Pay ​នឹង​ជួយ​អ្នក​ក្នុង​ការ​ទូទាត់​ថ្លៃ​ចំណាយ​ផ្សេងៗ​នៅ​តាម​ផ្សារ បាន​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ ដោយ​គ្រាន់តែ​ប្រើប្រាស់​ស្មាតហ្វូន Android ​ហើយ​ក៏​អាច​ជួយ​អ្នក ក្នុង​ការ​សន្សំ​ពិន្ទុ​នៃ​ការ​ជាវ​ទំនិញ​ពី​បណ្ដា​ហាង ជាមួយ​កាត​របស់​អ្នក​ផង​ដែរ។ អ្នក​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់ Android Pay ​គ្រប់​ទីកន្លែង​ដែល​គាំទ្រ​សេវាកម្ម​របស់ Google នេះ រួម​ទាំង បណ្ដា​ហាង​ដែល​ពេញ​និយម ដូច​ជា PX Mart, Carrefour, Watsons និង​ជាច្រើន​ទៀត។ ការ​ប្រើប្រាស់​គឺ​មាន​លក្ខណៈ​ងាយស្រួល ដោយ​គ្រាន់តែ​ដោះសោ​ទូរស័ព្ទ (unlock) ​ហើយ​ដាក់​ទូរស័ព្ទ​នៅ​ពី​មុខ​ម៉ាស៊ីន​បង់ប្រាក់ payment terminal ​រហូត​ដល់​អ្នក​ឃើញ​មាន​ការ​ឆែក “check”។ វា​គឺ​ពិត​ជា​មាន​លក្ខណៈ​ងាយស្រួល​ប្រើ​ណាស់។ ហើយ​បណ្ដា​ហាង ក៏​នឹង​អាច​សម្រាល​បន្ទុក​ការងារ​បាន​ច្រើន​ពី​ប្រព័ន្ធ​បង់ប្រាក់​រហ័ស​នេះ​ផង​ដែរ គឺ​គ្រាន់តែ​ចាំ​ត្រួតពិនិត្យ ទុក​ឱ្យ​ម៉ាស៊ីន​ជា​អ្នក​ប្រតិបត្តិ​ការងារ​ជា​ការ​ស្រេច៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Google
X
5s