ទីបំផុត Apple បញ្ចេញ iOS 11 ភ្ជាប់មុខងារថ្មីទំនើបមួយចំនួូន មានទាំងមុខងារបាញ់លុយឱ្យគ្នា កាលពីព្រឹត្តិការណ៍ WWDC 2017 យប់មិញ
ក្នុងសន្និសីទជួបជុំអ្នកអភិវឌ្ឍកម្មវិធីប្រចាំឆ្នាំ WWDC 2017 ឆ្នាំនេះ ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនជាបន្ត ដែលជា iOS 11។ ប្រព័ន្ធសូហ្វ៊ែរថ្មីនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅលើ iPhone និង iPad ក្នុងត្រីមាសទី៤ ខាងមុខ។
https://www.apple.com/newsroom/videos/ios-iphone-apple-pay-keynote/iOS11_iPhone-cc-us-_Apple_Pay_Keynote_1280x720h.mp4
ក្រុមហ៊ុន Apple បានបង្ហាញនូវលក្ខណៈពិសេសៗដែលត្រូវបានធ្វើបច្ចុប្បន្នភាពពីលើ iOS ជំនាន់មុន ធ្វើឱ្យ iOS 11 រឹតតែទំនើប ជំរុញឱ្យ iPhone និង iPad របស់អ្នករឹតតែក្លាយជារបស់មានតម្លៃ។ iOS 11 បង្ហាញវត្តមានជាមួយមុខងារថ្មីៗមួយចំនួន ហើយថែមទាំងអាចប្រើ សម្រាប់ផ្ញើលុយ (send money) ទៅកាន់មិត្តភ័ក្ដិរបស់អ្នក ជាមួយមុខងារ Apple Pay, កម្មវិធី Files ថ្មី និងជាច្រើនទៀត។
https://youtu.be/7jLrAFrjMP0
iOS 11 មាននូវមុខងារ multitasking ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់នៅលើ iPad ឱ្យកាន់តែមានសក្ដានុពលថែមទៀតជាមួយ Dock ដែលអាចកំណត់ ក្នុងការភ្ជាប់ទៅកាន់កម្មវិធីបានរហ័ស និងឯកសារផ្សេងៗពីលើអេក្រង់ ហើយមាននូវកម្មវិធី Switcher ឌីហ្សាញឡើងវិញ ដើម្បីងាយស្រួល ប្ដូរនៃការភ្ជាប់កម្មវិធីដែលកំពុងដំណើរការ ប្រើទម្រង់បំបែក Split View និង Slide Over។ រីឯកម្មវិធី Files ថ្មី ជួយរក្សាទុករាល់ទិន្នន័យទាំងឡាយនៅតែមួយកន្លែង មិនថា ឯកសារត្រូវបានរក្សាទុកនៅក្នុងទូរស័ព្ទ ឬនៅលើ iCloud Drive ឬឆ្លងសេវាកម្ម Cloud ដទៃ មិនថា Box, Dropbox និងជាច្រើនទៀតនោះទេ ហើយដោយគ្រាន់តែចាប់អូសទម្លាក់ (Drag and Drop) គឺអាចភ្ជាប់ទៅប្រព័ន្ធបាន និងការប្ដូរទីតាំងទិន្នន័យ image និង text គឺមានភាពងាយស្រួលជាងមុន។
https://youtu.be/-KLAxs5fV3E
សូហ្វ៊ែរថ្មី ថែមទាំងជួយឱ្យប៊ិច Apple Pencil បំពេញមុខងារបានយ៉ាងល្អ នៅលើ iPad មានលក្ខណៈងាយស្រួលប្រើមុខងារថ្មី Instant Notes គឺបើកកម្មវិធី Notes ពីផ្ទៃអេក្រង់ដែលជាប់សោ មានលក្ខណៈសាមញ្ញគឺគ្រាន់តែចុច tap លើ Apple Pencil នៅលើអេក្រង់ជាការស្រេច។ Apple មិនបានបញ្ជាក់ពីកាលបរិច្ឆេទដែល iOS 11 នឹងត្រូវដាក់ចេញឱ្យដំឡើងប្រើនៅលើ iPhone / iPad នៅឡើយ ប៉ុន្តែគេរំពឹងថា ក្រុមហ៊ុននឹងដាក់ចេញឱ្យប្រើប្រាស់ផ្លូវការក្នុងខែកញ្ញាខាងមុខ ដំណាលគ្នានឹងវត្តមាន iPhone 8៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Apple