Oppo ចេញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ ស្រដៀង iPhone 7 Plus ​ម៉ូដែល Oppo R11 ​តម្លៃ $485​



យើង​បាន​ឮ​ដំណឹង​អំពី​ស្មាតហ្វូន​ស៊េរី​ថ្មី​ម៉ាក Oppo R11 ​ហើយ​ពេល​នេះ វា​ត្រូវ​បាន​សម្ពោធ​បើក​មុខ​ជា​ផ្លូវការ​ហើយ ជាមួយ​លក្ខណៈ​សម្បត្តិ​ពិសេសៗ គួរ​ឱ្យ​ចាប់អារម្មណ៍។ Oppo R11 ​ជា​ស្មាតហ្វូន Android ស៊េរី​ខ្ពស់ ដែល​មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ​ប្រភេទ AMOLED ​កម្រិត Full HD ​នៅ 1920x1080px។

​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ចិន Oppo ​នេះ មាន​កម្លាំង​ថ្ម 2900mAh ​និង​ភ្ជាប់​កាមេរ៉ា​ទំនើប​នៅ​ខាង​ក្រោយ គឺ​ជា​កាមេរ៉ា​ភ្លោះ (dual camera) ដែល​មួយ​មាន​ទំហំ 16MP និង​មួយ​ទៀត​ទំហំ 20MP។ Oppo R11 ​ត្រូវ​បាន​បំពាក់​បន្ទះ​ឈីប Qualcomm Snapdragon 660, RAM ទំហំ 4GB និង​មាន​មេម៉ូរី​ទំហំ 64GB។

ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​នេះ ​មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌​មាស ខ្មៅ និង​ពណ៌​មាស​ក្រហម (rose gold) ហើយ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី១០ ខែ​មិថុនា​នេះ ក្នុង​តម្លៃ​ប្រហែល ៤៨៥ដុល្លារ​អាមេរិក៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ GSM Arena
X
5s