តើមានអ្វីខុសគ្នាខ្លះរវាង iPad Pro ១០,៥អ៊ីញ និង iPad Pro ៩,៧អ៊ីញ ក្រៅពីទំហំអេក្រង់?
ថេប្លេត iPad Pro អេក្រង់ ១០,៥អ៊ីញទើបត្រូវបានប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ WWDC 2017 របស់ Apple ថ្មីៗនេះ។ វត្តមានថេប្លេតថ្មីនេះ គឺមកជំនួស iPad Pro ចាស់អេក្រង់ ៩,៧អ៊ីញ ដែលវាមាន ២ទំហំផ្សេងគ្នា គឺ iPad Pro អេក្រង់ ១០,៥អ៊ីញ និងអេក្រង់ ១២,៩អ៊ីញ។ ចុះតើមានអ្វីខុសគ្នាខ្លះ រវាង iPad Pro អេក្រង់ ១០,៥អ៊ីញថ្មី និង iPad Pro អេក្រង់ ៩,៧អ៊ីញស៊េរីមុន?
https://youtu.be/UR5ODc5Wbbo
ថេប្លេត iPad Pro ស៊េរីថ្មីដែលទើបប្រកាសនេះ មានទំហំ ១០,៥អ៊ីញជាមួយកម្រិតភិចហ្សែល (2224 x 1668)pixel ខណៈ iPad Pro ស៊េរីមុន មានទំហំ ៩,៧អ៊ីញជាមួយកម្រិតភិចហ្សែលទាបជាង គឺ (2048 x 1536)pixel។ ក្រុមហ៊ុន Apple បានណែនាំចេញអង្គប្រតិបត្តិជំនាន់ថ្មី ដែលបានបំពាក់នៅលើថេប្លេតអេក្រង់ ១០,៥អ៊ីញ គឺ Apple A10X ខណៈ iPad Pro ទំហំ ៩,៧អ៊ីញ ប្រើឈីប Apple A9X។
ម៉ូដែល iPad Pro អេក្រង់ ៩,៧អ៊ីញ មាន RAM ទំហំ 2GB ប៉ុន្តែ Apple មិនបានបញ្ជាក់អំពីទំហំ RAM មាននៅលើ iPad Pro ទំហំ ១០,៥អ៊ីញនោះទេ តែគេជឿថា យ៉ាងហោចណាស់ក៏មានទំហំ 2GB ឬអាចធំជាងនេះក៏ថាបាន។ ថេប្លេត ១០,៥អ៊ីញថ្មីរបស់ Apple នេះ គឺមានវិមាត្រធំជាងមុនគឺ ៩,៨អ៊ីញ x ៦,៨អ៊ីញ x ០,២៤អ៊ីញ (កម្រាស់) និងមានទម្ងន់ ៤៦៩ក្រាម។ ចំណែកម៉ូដែល ៩,៧អ៊ីញ មានវិមាត្រ ៩,៤៥អ៊ីញ x ៦,៦៧អ៊ីញ x ០,២៤អ៊ីញ និងមានទម្ងន់ ៤៣៧ក្រាម។
ក្រុមហ៊ុន Apple ថែមទាំងបានបន្ថែមសមត្ថភាពកាមេរ៉ានៅលើថេប្លេត ១០,៥អ៊ីញផងដែរ គឺមានកាមេរ៉ាមុខ 7MP និងកាមេរ៉ាក្រោយទំហំ 12MP ចំណែក iPad Pro ៩,៧អ៊ីញ មានកាមេរ៉ាមុខត្រឹម 5MP ហើយកាមេរ៉ាក្រោយទំហំ 12MP។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិសំខាន់ៗមាននៅលើថេប្លេតទាំងពីរស៊េរី៖
iPad Pro ១០,៥អ៊ីញថ្មីរបស់ Apple ឥឡូវនេះមានលក់លើទីផ្សារហើយ។ ក្រុមហ៊ុន Apple ថែមទាំងបានចេញលក់ iPad Pro អេក្រង់ ១២,៩អ៊ីញផងដែរ។ iPad Pro អេក្រង់ ១០,៥អ៊ីញនឹងមានតម្លៃ ៦៤៩ដុល្លារជាមួយទំហំ 64GB ដែលជាម៉ូដែល Wi-Fi ប៉ុណ្ណោះ ហើយតម្លៃ ៧៧៩ដុល្លារ សម្រាប់ទំហំ 64GB និងប្រើប្រាស់ស៊ីមបាន (cellular)។ ចំណែក iPad Pro អេក្រង់ ១២,៩អ៊ីញវិញ នឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារ មានទំហំ 64GB និងមានតែ Wi-Fi ហើយតម្លៃ ៩២៩ដុល្លារ មានទំហំ 64GB ប្រើស៊ីមបាន (cellular)។ iPad Pro ទាំងពីរ ក៏នៅមានជម្រើសមេម៉ូរីដល់ 256GB និង 512GB ផងដែរ ដែលមានជម្រើសពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណ៌មាស និងមាសក្រហម (rose gold)៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Apple