របៀបថត screen លើ iPhone ឬ iPad ជាវីដេអូ ជាមួយប្រព័ន្ធសូហ្វ៊ែរថ្មី iOS 11
អរគុណសម្រាប់វត្តមាន iOS 11 ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Apple។ សូហ្វ៊ែរថ្មីនឹងគាំទ្រការថតស្គ្រីន (screen recording) មកជាមួយស្រាប់ ដោយមិនចាំបាច់ដំឡើងកម្មវិធីបន្ថែមអ្វីនោះឡើយ។ ការថតស្គ្រីនគឺមានសារប្រយោជន៍នៅពេលខ្លះ ដូចជា អ្នកចង់បង្ហាញអ្វីមួយទៅកាន់មិត្តភ័ក្ដិ ឬបងប្អូន ដែលមាននៅលើ iPhone ធ្វើជាវីដេអូ។
យ៉ាងណា មុខងារនេះអាចមានការផ្លាស់ប្ដូរការប្រើ នៅពេល iOS 11 ចេញតាំងពីជំនាន់សាកល្បង (beta) រហូតដល់ ជំនាន់ផ្លូវការ (iOS 11) អំឡុងចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ (ចាប់ពីខែកញ្ញា) ខាងមុខ។ នេះជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីថត screen៖
១) ចូលទៅ Setting → Control Center ហើយរំកិលចុះក្រោម រកមើលឃ្លា Screen Recording និងបើកឱ្យដំណើរការ។ បន្ទាប់មក មុខងារ Record Screen នឹងបង្ហាញចេញនៅលើផ្ទាំង Control Center។
២) បើក Control Center ឡើង ហើយចុចលើកុងតាក់ Record ដែលគួរតែស្ថិតនៅខាងក្រោមបំផុត ក្នុង Control Center។ ចាប់ពីពេលនេះ វានឹងធ្វើការថត record អេក្រង់ទូរស័ព្ទរបស់អ្នក។
៣) នៅពេលឈប់ចង់ថតស្គ្រីន គឺគ្រាន់តែចុចលើរបារពណ៌ខៀវ ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ និងចុចលើប៊ូតុង Stop ជាការស្រេច។
៤) ការថតវីដេអូ នឹងត្រូវរក្សាទុកជា ឯកសារ MP4 កម្រិត 45fps ជាមួយទំហំ resolution 900 x 1600pixel៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ phonearena