Samsung អាចនឹងសម្ពោធចេញ Galaxy Note 8 នៅចុងខែសីហា (មុនវត្តមាន iPhone 8)
ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបន្តចេញអាវុធសម្ងាត់របស់ខ្លួនថែមទៀតនៅឆ្នាំ២០១៧ នេះ ដែលជាកំពូលទូរស័ព្ទកូនកាត់ថេប្លេតជំនាន់ថ្មីឈ្មោះ Galaxy Note 8។ វាជាស្មាតហ្វូនកំពូលទី២ ក្នុងឆ្នាំនេះ បន្ទាប់ពី Galaxy S8/S8+។ បើតាមសេចក្ដីរាយការណ៍ថ្មីនេះ ឱ្យដឹងថា Samsung អាចនឹងប្រកាសចេញ Galaxy Note 8 នៅចុងខែសីហាខាងមុខ មុន Apple បញ្ចេញ iPhone 8 ដើម្បីប្រជែងទីផ្សារបានមុន។