OnePlus 5 នឹងមាន RAM រហូតដល់ 8GB តាមការអះអាងពី Amazon ប្រចាំនៅឥណ្ឌា នឹងត្រូវវែកមុខនៅថ្ងៃទី២១ ឬ២២ ខែមិថុនានេះ
ស្មាតហ្វូន OnePlus 5 នឹងត្រូវបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី២០ ខែមិថុនានេះ។ នេះបើផ្អែកតាមការបង្ហោះរបស់គណនី Twitter ឈ្មោះ Evan Blass។ ក្រុមហ៊ុន OnePlus នឹងមានព្រឹត្តិការណ៍ ណែនាំចេញស្មាតហ្វូនកំពូលរបស់ខ្លួន នៅថ្ងៃទី២១ ក្នុងប្រទេសចិន ហើយថ្ងៃទី២២ បន្ទាប់នឹងត្រូវសម្ពោធលើទីផ្សារឥណ្ឌា។ ស្របពេលកាលបរិច្ឆេទសម្ពោធស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនចិននេះ ត្រូវទម្លាយចេញ គេក៏គេបានអះអាងថា OnePlus 5 ដែលជាទាយាទក្រោយរបស់ OnePlus 3 នឹង បង្ហាញខ្លួនអមជាមួយ RAM ដល់ទៅ 8GB។
ស្មាតហ្វូន OnePlus 5 នឹងមានលក់ក្នុងថ្ងៃតែមួយ ពេលក្រុមហ៊ុនប្រកាសចេញផ្លូវការ គឺនៅថ្ងៃទី២២ មិថុនា។ ការអះអាងនេះ គឺចេញពីក្រុមហ៊ុន Amazon ប្រចាំនៅឥណ្ឌា ដែលនឹងមានលក់លើទីផ្សារឥណ្ឌាផ្ទាល់ ចាប់ពីថ្ងៃសម្ពោធនោះតែម្ដង។
ក្រុមហ៊ុនបានបង្ហើបចេញទំព័រមួយសម្រាប់ស្មាតហ្វូន OnePlus 5 អមជាមួយការបញ្ជាក់អំពីកាលបរិច្ឆេទ (រូបខាងលើ)។ ស្មាតហ្វូនថ្មីនេះ នឹងមាន RAM ដល់ 8GB បំពាក់ដោយអង្គប្រតិបត្តិ Snapdragon 835 ដែលនឹងត្រូវធ្វើបទបង្ហាញដោយនាយកប្រតិបត្តិ OnePlus ផ្ទាល់។ ចចាមអារ៉ាមមួយចំនួន បានលើកឡើងថា OnePlus 5 ក៏នឹងបង្ហាញខ្លួនជាមួយជម្រើសម៉ូដែល RAM 6GB ផងដែរ ក្រៅពី RAM 8GB ហើយនោះ។
OnePlus 5 នឹងមានរូបរាងប្រហាក់ប្រហែលជាមួយ iPhone 7 Plus យ៉ាងហោចមានផ្ទៃខាងក្រោយដូចច្រើនទៅនឹងទូរស័ព្ទរបស់ Apple។ OnePlus 5 នឹងត្រូវបង្កប់មុខងារស្កេនក្រយៅដៃ fingerprint នៅផ្នែកខាងមុខ ហើយអាចមានគែមទូរស័ព្ទកាន់តែស្ដើងជាងមុន គឺស្ដើងជាង OnePlus 3T៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ .gsmarena