អ្នកកំពុងប្រើ iPhone នៅអាមេរិក ២៦% មានបំណងចង់ប្ដូរស៊េរីទៅ iPhone 8 ពេលទូរស័ព្ទនេះចេញលក់
iPhone ដែលជាសមាជិកថ្មី មានការចាប់អារម្មណ៍ខ្លាំងពីមហាជន សម្រាប់ឆ្នាំ២០១៧ នេះ នឹងត្រូវវែកមុខផ្លូវការអំឡុងខែកញ្ញាខាងមុខ។ iPhone 8 ត្រូវបណ្ដាញព័ត៌មានទាំងជាតិ និងអន្តរជាតិកំពុងហៅពេញៗមាត់ វានឹងជាកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយរបស់ Apple។ iPhone 8 នឹងទំនើប បំបាក់ដោយកញ្ចក់អេក្រង់ OLED មានគែមអេក្រង់ស្ដើង ទាន់សម័យ។ ត្រឹមលក្ខណៈសម្បត្តិលេចធ្លាយកន្លងមក គឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ពិសេសគឺ Fan ដែលតែងប្រើទូរស័ព្ទ iPhone កន្លងមក។ បើតាមការស្រង់ស្ថិតិលើអ្នកប្រើ iPhone នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកទាំងនោះ គឺមាន ២៦% ដែលពួកគេ មានគម្រោងផ្លាស់ប្ដូរស៊េរី iPhone ដែលខ្លួនកំពុងប្រើបច្ចុប្បន្ន ទៅប្រើ iPhone 8 ត្រៀមនឹងចេញចុងឆ្នាំនេះ។