តិចនិកងាយៗ​ ​សម្អាត RAM នៅ​លើ​ទូរស័ព្ទ iPhone យ៉ាង​រហ័ស ដើម្បី​ឱ្យ iPhone ដើរ​លឿន​ជាង​មុន និង​ថយ​កម្ដៅ​ (Video)​



តាម​ធម្មតា ក្រោយ​ពេល​អ្នក​បើក​ប្រើ​កម្មវិធី (app) នៅ​លើ​ទូរស័ព្ទ iPhone ​នោះ វា​នឹង​បន្សល់​ទុក app ទាំង​នោះ ដំណើរការ​ជាប់​នៅ​នឹង Background ​ទូរស័ព្ទ។ កាលណា​អ្នក​ចេញ​ចូល​កម្មវិធី​ច្រើន ដោយ​មិន​បាន​បិទ​ផ្ដាច់ ពី​កម្មវិធី​ទាំង​នោះ ដូច្នេះ​វា​នឹង​ធ្វើការ​រក្សា app ទាំង​នោះ បន្ត​ដំណើរការ (monitoring) ជាប់​នៅ background ទូរស័ព្ទ ជា​ហេតុ​នាំ​ឱ្យ​ទូរស័ព្ទ​ហាក់​ឡើង​កម្ដៅ​ជាង​ធម្មតា និង​ដំណើរការ​យឺត​ជាង​ធម្មតា។

តាម​ធម្មតា​ការ​សម្អាត (clear) RAM ​នៅ​លើ iPhone គឺ​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ ដោយ​គ្រាន់តែ​ចុច​ពីរ​ដង​នៅ​លើ​ប៊ូតុង Home រួច​អូស​រក​កម្មវិធី ដែល​ចង់​បិទ​ផ្ដាច់ ដោយ​អូស​ឡើង​លើ​ជា​ការ​ស្រេច។ យ៉ាងណា ការ​ធ្វើ​បែប​នេះ គឺ​បាន​តែ​បិទ​ម្ដង​មួយ ម្ដង​មួយ​ប៉ុណ្ណោះ។ ចំណែក​តិចនិក​ខាង​ក្រោម នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក ធ្វើ​ការ​សម្អាត RAM ​ពី iPhone ​បាន​លឿន។ https://youtu.be/hpzgY4iWT3Q -ចុច​លើ​ប៊ូតុង បិទ/បើក (Power) ​ឱ្យ​ជាប់ រហូត​ដល់​ចេញ​ផ្ទាំង Slide to power off។ -ចុច​លើ​សង្កត់​លើ​ប៊ូតុង Home ​ឱ្យ​ជាប់ រហូត​ដល់ ផ្ទាំង Home Screen ​បង្ហាញ​ចេញ​មក។ ពេល​នេះ មាន​ន័យ​ថា អ្នក​បាន​សម្អាត ឬ​ បិទ​ផ្ដាច់​ចេញ​ពី​កម្មវិធី​ដែល​ធ្លាប់​បើក​ទាំង​អស់​ហើយ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ independent
X
5s