Huawei ទើប​បញ្ចេញ​កំពូល​ស្មាតហ្វូន​ថ្មី​សន្លាង​ទៀត​ហើយ គឺ Honor 9 ​កាមេរ៉ា​ភ្លោះ (12MP+20MP) ប្រើ​ឈីប Kirin 960 មាន RAM ដល់ 6GB​



ស្មាតហ្វូន​ថ្មី​និង​កំពូល របស់ Huawei ទីបំផុត​បាន​បង្ហាញ​ខ្លួន​ផ្លូវការ​ហើយ ដែល​ស្ថិត​ក្នុង​ត្រកូល Honor ម៉ូដែល Honor 9។ Honor 9 ​ត្រូវ​បាន​ភ្ជាប់​ដោយ​អេក្រង់​ទំហំ ៥,១៥អ៊ីញ​កម្រិត 1080p ​ប្រភេទ DCI-P3 color space (ដែល​បាន​​ប្រើ​នៅ​លើ iPhone 7 និង Galaxy S8)។ ស្មាតហ្វូន​ទំនើប​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougate អម​ជាមួយ​ផ្ទៃ EMUI 5.1។

​ស្មាតហ្វូន​ស៊េរី​ខ្ពស់​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ ប្រើ​ប្រាស់​បន្ទះ​ឈីប​សមត្ថភាព​ខ្ពស់ premium Kirin 960 ​របស់ HiSilicon ​ដូច​នៅ​លើ Mate 9 និង P10 ដែរ។ Honor 9 ​មាន RAM រហូត​ដល់ 6GB។ ចំណែក​អង្គ​ចងចាំ​របស់​វា គឺ​មាន​ទំហំ 64GB និង​ជម្រើស​ធំ​ជាង​នេះ រហូត​ដល់ 128GB។ ទាំង​ពីរ​ម៉ូដែល គឺ​សុទ្ធតែ​មាន​រន្ធ hybrid SIM slot ដែល​អាច​បន្ថែម microSD ឬ​ប្រើ​ស៊ីម​កាត​បាន ២។

កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​របស់ Honor 9 មាន​ទំហំ​ខុស​គ្នា គឺ 12MP ​និង 20MP sensor ​ភ្ជាប់​មុខងារ 2x optical zoom អម​ដោយ portrait និង bockeh modes។ រីឯ​កាមេរ៉ា​មុខ​របស់​វា មាន​ទំហំ 8MP ថត​រូប selfie បាន​ច្បាស់​ល្អ។ កាន់តែ​ពិសេស​ទៀត​នោះ Honor 9 ​ត្រូវ​បាន​ក្រុមហ៊ុន Huawi បញ្ចូល​មុខងារ​ទូទាត់​ប្រាក់ Huawei Pay ​ដែល​ជា​សេវាកម្ម​ mobile payment របស់​ខ្លួន​ផ្ទាល់ ដែល​អាច​ដំណើរការ​បាន​ពឹងផ្អែក​ដោយ NFC។ ស្មាតហ្វូន​នេះ មាន​តំណភ្ជាប់ 4G VoLTE, Wi-Fi ac ហើយ​មាន​រន្ធ​កាស 3.5mm។ តួ​ខ្លួន​របស់ Honor 9 ​គឺ​ផលិត​ដោយ​លោហធាតុ និង​ក្រាល​ដោយ​កញ្ចក់ ​ហើយ​វា​មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌​ប្រផេះ ខៀវ និង​ពណ៌​មាស​ប្រភេទ Amber Gold។ ទាយាទ Honor ជំនាន់​ក្រោយ​នេះ មាន​កម្លាំង​ថ្ម 3200mAh។ ​Huawei Honor 9 ​នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា​នេះ នៅ​តាម​ហាង​លក់​រាយ​មួយ​ចំនួន​​ក្នុង​ប្រទេស​ចិន រួម​មាន៖ Vmall, JD និង​ហាង​លក់​រាយ​ចំនួន ៦ទីតាំង​ផ្សេង​ទៀត។ សម្រាប់​តម្លៃ​ស្មាតហ្វូន Honor 9 នេះ ខុស​គ្នា​ទៅ​តាម​ទំហំ​មេម៉ូរី គឺ​តម្លៃ ៤០០ដុល្លារ​សម្រាប់​ម៉ូដែល​ទំហំ 64GB ​តម្លៃ ៤៤០ដុល្លារ សម្រាប់​ម៉ូដែល​ទំហំ 128GB។ បើ​ប្រៀបធៀប​នឹង Huawei P10 ទំហំ 64GB គឺ​មាន​តម្លៃ​ដល់​ទៅ ៥៦០ដុល្លារ​ទៅ​ហើយ គឺ​ថ្លៃ​ជាង​ត្រកូល Honor៕   ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s