Xiaomi ចេញលក់ផលិតផលថ្មីៗជាច្រើននៅថ្ងៃ២០ ស្អែកនេះដូចជា៖ Power Bank, Bluetooth Speaker និង Wi-Fi repeater
ក្រុមហ៊ុន Xiami ថ្មីៗនេះបានចេញលក់ផលិតផលថ្មីៗមួយចំនួនរបស់ខ្លួននៅលើទីផ្សារឥណ្ឌា ដែលរួមមាន ឧបករណ៍បន្តសញ្ញា Mi Wi-Fi Repeater 2 ឧបករណ៍បំពងសំឡេងប្រើ Bluetooth គឺ Mi Bluetooth Speaker Mini ថ្មជំនួយ Mi Power Bank 2 ដែលមានកម្លាំង 10000mAh ក៏ដូចជា Mi Power Bank 2 កម្រិត 20000mAh ជាដើម។
Mi Wi-Fi Repeater 2 អាចជាអ្វីដែលអ្នកចង់បាន។ វាជាអ្នកឯកទេសបន្តសញ្ញា Wi-Fi ជាមួយល្បឿន 300mAh អង់តែន ២ ប្រភេទ dual PCB antennas ហើយ Wi-Fi Repeater នេះអនុញ្ញាតឱ្យឧបករណ៍អេឡិចត្រូនិកដទៃអាចភ្ជាប់មកកាន់វា ចំនួន ១៦ឧបករណ៍ដំណាលគ្នា។ វាត្រូវបានឌីហ្សាញរូបរាងមានទំហំតូច លក្ខណៈ compact និងមានលក្ខណៈងាយស្រួលក្នុងការដំឡើងតាមជំហានចំនួន៣។ តម្លៃរបស់វា គឺ ១៥ដុល្លារ ហើយនឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី២០ មិថុនាស្អែកនេះ។
Mi Bluetooth Speaker Mini គឺជាឧបករណ៍បំពងសំឡេងទំហំដ៏តូច ឌីហ្សាញស្រោបដោយលោហធាតុព័ត៌មានជុំវិញដែលមានរូបរាងជាស៊ីឡាំង និងអាចបើកស្ដាប់បានរយៈពេល ៤ម៉ោង។ តម្លៃរបស់វា ប្រហែល ២០ដុល្លារ ដែលនឹងមានលក់នៅថ្ងៃទី២១ មិថុនាឆាប់ៗនេះ។
Mi Power Bank 2 ជាដុំជំនួយថ្មស៊េរីថ្មី ថាមពល 10000mAh ផលិតដោយសារធាតុអាលុយមីញ៉ូម មានគុណភាពខ្ពស់ អាចសាកថ្មទូរស័ព្ទ ឬថេប្លេតបាន។ Power Bank ថ្មីរបស់ក្រុមហ៊ុនចិននេះ មានកម្រាស់ត្រឹមតែ ១៤,១មិល្លីម៉ែត្រប៉ុណ្ណោះ និងភ្ជាប់មកជាមួយមុខងារ two-way fast charging។ វាមានតម្លៃ ១៨ដុល្លារ ដែលនឹងមានលក់ចាប់ពីថ្ងៃទី២០ ស្អែកនេះ នៅលើគេហទំព័រ mi.com ហើយនឹងមានលក់នៅ Amazon និង Flipkart ចាប់ពីថ្ងៃទី៧ កក្កដា ខែក្រោយ។
ចំណែក Mi Power Bank 2 កម្រិតថ្ម 20000mAh នេះវិញ គឺត្រូវបានឌីហ្សាញដោយសារធាតុប៉ូលីកាប៊ូណាត មានមុខងារ two-way fast charging មានរន្ធ output ចំនួន២ សម្រាប់សាកថ្មទូរស័ព្ទ និងថេប្លេតបានពីរក្នុងពេលតែមួយ។ វានឹងមានលក់ក្នុងតម្លៃ ៣៤ដុល្លារ ចាប់ពីថ្ងៃ២០ ស្អែកនេះ លើ mi.com ហើយនឹងមានលក់ចាប់ពីថ្ងៃទី៧ កក្កដា នៅ Amazon និង Flipkart៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena