Note 8 របស់ Samsung នឹងត្រូវសម្ពោធផ្លូវការថ្ងៃទី២៦ សីហា ក្នុងព្រឹត្តិការណ៍នៅទីក្រុងញូវយ៉ក ភ្ជាប់ RAM 6GB ក្រង់ Quad HD
យើងបានឮចចាមអារ៉ាមកន្លងមកថា Galaxy Note 8 នឹងត្រូវសម្ពោធចេញផ្លូវការអំឡុងខែសីហាខាងមុខ ហើយពេលនេះ មានព័ត៌មានលំអិតអំពូលផេប្លេតថ្មីនេះ អះអាងថា វាជាកាលបរិច្ឆេទអាចទៅរួច សម្រាប់ព្រឹត្តិការណ៍ប្រកាសសមិទ្ធផលថ្មីរបស់ Samsung។
យោងតាមរបាយការណ៍ថ្មីនេះ ឱ្យដឹងថា Samsung នឹងប្រារព្ធព្រឹត្តិការណ៍មួយក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែសីហា ២០១៧ នេះ ដែលនឹងជាពេលវេលា Galaxy Note 8 បង្ហាញរូបរាងជាផ្លូវការ។ យ៉ាងណា កាលបរិច្ឆេទនេះ ពុំទាន់មានការអះអាងពី Samsung នៅឡើយ។