​OnePlus 5 ដែល​មាន RAM 8GB នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​២២ មិថុនា​ក្នុង​តម្លៃ $៥១០ ជា​តម្លៃ​​ធូរ !!​



បន្ទាប់​ពី​ព្រឹត្តិការណ៍​សម្ពោធ​ស្មាតហ្វូន​កំពូល​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន OnePlus ​មិន​យូរ​ប៉ុន្មាន ពេល​នេះ តម្លៃ OnePlus 5 ត្រូវ​បាន​លាត​ត្រដាង​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ហើយ។ យោងតាម​ការ​បង្ហោះ​ដោយ​គណនី Weibo ផ្លូវការ​របស់​ក្រុមហ៊ុន OnePlus ​ឱ្យ​ដឹង​ថា ស្មាតហ្វូន RAM យក្ស​នេះ នឹង​មាន​លក់​ក្នុង​តម្លៃ ២៩៩៩​យ័ន ឬ​ប្រហែល ៤៤០ដុល្លារ​អាមេរិក សម្រាប់​ម៉ូដែល 6GB/64GB។

ចំណែក​ម៉ូដែល 8GB/128GB នឹង​មាន​លក់​ក្នុង​តម្លៃ ៣៤៩៩យ័ន ​ឬ​ប្រហែល ៥១០ដុល្លារ។ ស្មាតហ្វូន​ទំនើប OnePlus 5 ​មាន RAM ​ធំ​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ស្អែក គឺ​ថ្ងៃ​ទី២២ មិថុនា ហើយ​ក៏​ជា​ពេលវេលា​ដំណាលគ្នា​នឹង​ការ​ចេញ​លក់ OnePlus 5 លើ​ទីផ្សារ​ឥណ្ឌា​ផង​ដែរ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s